ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យពីកម្ពុជា ទៅកាន់នេប៉ាល់

ថ្ងៃនេះកម្ពុជាផ្ដល់ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង ២ លាន និងបរិក្ខារពេទ្យចំនួន ១២ មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។ នេះជាលើកទី ៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្ដល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស ១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤…

ម៉ាស ២,១ លាន និងបរិក្ខារពេទ្យពីកម្ពុជា កំពុងទៅជួយមិត្តឡាវប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩

ព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរតាមតាមយន្តហោះពិសេស នាំយកម៉ាសចំនួន ២ លាន ១ សែន និងបរិក្ខារពេទ្យ ១២ មុខទៀត ទៅផ្តល់ជូនមិត្តឡាវដើម្បីប្រយុទ្ធប្រ​ឆាំង​ទប់ស្កាត់ជំងឺ កូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។ សូមបញ្ជាក់ថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន ម៉ាស ចំនួន ២ លាន, ម៉ាសក្រណាត់ចំនួន ១០ ម៉ឺន, ម៉ាស N95 ចំនួន ២ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល(ជាឈុត) ចំនួន ២ ម៉ឺនឈុត,…