កម្ពុជាទទួលចំណូលជាង៤៨០លានដុល្លារ ពីការនាំចេញផលិតផលជ័រ និងដើមកៅស៊ូ នៅឆ្នាំ២០២០

FN ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក ពីការនាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ។ ក្នុងការនាំចេញដែលមានទឹកប្រាក់ជាង៤៨០លានដុល្លារនេះរួមមាន៖ ការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក និងនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦ ១៦០ ០០០ដុល្លារអាមេរិក។ បើតាមក្រសួងកសិកម្ម រហូតមកដល់ពេលនេះកម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង៤០%។ ចំពោះផ្ទៃដែលអាចចៀរជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន១.២០តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន។ សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។…

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន១៦ ទុនវិនិយោគសរុបជាង១,១៦០លានដុល្លារ

FN ៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២០ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៦ ដែលមានទុនវិនិយោគចំនួន១,១៦៥.៩លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជា ជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។ គម្រោងវិនិយោគថ្មីទាំង១៦នោះរួមមាន៖ ១៖ ក្រុមហ៊ុន JIAYUAN HENGRUN INT’L TEXTILE CO., LTD. គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩២៩កន្លែង។ ២៖ ក្រុមហ៊ុន H.R ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។ ៣៖ ក្រុមហ៊ុន CAMBODIAN NEW…

ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យពីកម្ពុជា ទៅកាន់នេប៉ាល់

ថ្ងៃនេះកម្ពុជាផ្ដល់ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង ២ លាន និងបរិក្ខារពេទ្យចំនួន ១២ មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។ នេះជាលើកទី ៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្ដល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស ១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤…