សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្ត ព្រៃវែង

​​(១) ខេត្តព្រៃវែងរងគ្រោះមុនគេ តែមានកិច្ចការងារមួយចំនួនត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាប, មិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលមិនបានដឹងនិងមិនបានដោះស្រាយ, ទឹកអត់លិច​មានបញ្ហាអត់ដីល្បាប់ សត្វចង្រៃមិនងាប់, យើងមានស្បៀងបម្រុងនិងមានពូជស្រូវជួយប្រជាពលរដ្ឋ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងប្រឈម ជាពិសេសប្រជាជនជាង ៦ ពាន់គ្រួសារនៅទីនេះ។ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះដើម្បីពាំនាំសួរសុខទុក្ខពីសំណាក់​ ព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះ(វរ)រាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមចែករំលែកជាមួយបងប្អូនជនរួមជាតិទាំងអស់នូវការលំបាកទាំងឡាយដែលបងប្អូនបានជួបប្រទះ។ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃវត្តមានរបស់ខ្ញុំនៅតាមបណ្តាខេត្តដែលបានជួបប្រទះការលិចលង់។ ការពិតទៅខេត្តព្រៃវែង ក៏ជាខេត្តដែលរងគ្រោះមុនផងដែរ គួរតែខ្ញុំមកមុន ក៏ប៉ុន្តែយើងមានកិច្ចការងារមួយចំនួនដែលត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាបគឺជាខេត្តដែលមានសភាពធ្ងន់ធ្ងរជាង។ ដូច្នេះវត្តមានខ្ញុំនៅទីនោះ ជាមួយវត្តមាននៅទីនេះមិនមានអ្វីខុសគ្នាទេ ទោះបីមកយឺតប្រសើរជាងមិនមក។ ឱកាសនៃការជួបជុំនេះ ខ្ញុំសូមយកថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងជម្នះនូវការលំបាក ខិតខំជួយដោះស្រាយជាមួយការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចក្រឡា​ហោម ស ខេង ដឹកនាំដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពិតជាមានការអរគុណ ចំពោះការខិតខំទាំងអស់របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានជួយដោះស្រាយបញ្ហាដែលមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។ ឆ្នាំនេះ ដូចដែលឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើរបាយការណ៍។ ទឹកវាមិនធំហួសហេតុពេកទេ ក៏ប៉ុន្តែវារាយប៉ាយគ្រប់ទីកន្លែង…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខេត្តបន្ទាយមានជ័យ

(១) អាវបញ្ជាក់ស្ថានភាពនិងធ្វើសកម្មភាពតម្រង់ឆ្ពោះមកប្រជាពលរដ្ឋជួបការលំបាក, ទឹកជំនន់មិនធំដូចឆ្នាំ ២០២០ ទេ ប៉ុន្តែស្រកយឺត បង្កផលប៉ះពាល់ទ្រង់ទ្រាយធំគួរសម, គួបផ្សំសកម្មភាពរបស់រដ្ឋ ជាមួយការរៃអង្គាសពីសប្បុរសជននានា ស្រាយជីវភាពប្រជាពលរដ្ឋរងគ្រោះ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបបងប្អូនសារជាថ្មីម្តងទៀត ជាមួយនឹងទីកន្លែងដដែល ដែលមានបងប្អូនមួយចំនួនមកជួបខ្ញុំនៅកន្លែងហ្នឹងតាំងពី ២ ឆ្នាំមុន ហើយខ្ញុំក៏ស្លៀកពាក់អាវរបស់ខ្ញុំដដែលដែរ។ ចាត់ទុកថា ពាក់អាវមិនដែលឃើញដោះ។ កាលណាខ្ញុំពាក់អាវហ្នឹង គឺមានន័យថាស្ថានភាពបានមកដល់ ហើយគោលដៅរបស់ខ្ញុំគឺតម្រង់ឆ្ពោះមកជួបប្រជាពលរដ្ឋ។ អាវនេះបន្ទាប់ពីខ្ញុំចាកចេញពីនយោបាយអីទៅ ប្រហែលគេអាចយកទៅដាក់សារៈមន្ទីរ នៅវិមានឈ្នះឈ្នះ ព្រោះមានអាវប៉ុន្មាននោះសម្រាប់ពាក់ជួបប្រជាពលរដ្ឋ ពេលដែលជួបការលំបាក រាប់ទាំងទឹកជំនន់សហសតវត្សរ៍ឆ្នាំ ២០០០ ផងដែរ។ អនុញ្ញាតឲ្យខ្ញុំពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខ និងចូលរួមរំលែកនូវការលំបាករបស់ប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏បានគាំទ្រគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងឡាយ ដែលទាក់ទងជាមួយនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង។ ខ្ញុំក៏សុំយកឱកាសនេះសំដែងជូនក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលការរងគ្រោះដោយសារទឹកជំនន់។ ពិតមែនតែឆ្នាំនេះ ទឹកជំនន់មិនធំពេក ដូចជាឆ្នាំ ២០២០ នោះទេ ក៏ប៉ុន្តែដោយសារទឹកស្រកយឺត វាបង្កនូវផលប៉ះពាល់ក្នុងទ្រង់ទ្រាយធំគួរសម ដែលចាំបាច់ត្រូវមានអន្តរាគមន៍ពីសំណាក់ថ្នាក់ជាតិ។ ខ្ញុំក៏សុំយកឱកាសនេះ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ…