សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលនិងចែកពូជស្រូវដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង

(១) ក្នុងកាលទេសៈលំបាក មន្ត្រីគណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយ, យើងអាចភ្លេចកូវីដ-១៩ ប៉ុន្តែកូវីដ-១៩ អត់ភ្លេចយើងទេ, រាជរដ្ឋាភិបាលបញ្ចេញគ្រាប់ពូជប្រមាណ ៧ ០០០ តោន រួចហើយ, កន្លែងមានប្រភពទឹកប្រើពូជស្រូវដាំដុះឡើងវិញ កន្លែងគ្មានប្រភពទឹកធ្វើដំណាំរួមផ្សំ ថ្ងៃនេះ យើងជួបជុំគ្នាយើងក៏បានដឹងថាបងប្អូនទាំងអស់បានមកជួបជុំគ្នា ហើយធ្វើដំណើរតាំងពីយប់។ មុននឹងខ្ញុំចូលថ្លែងទៅកាន់បងប្អូនបន្តទៀត អនុញ្ញាតអោយខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះរាជមាតាជាតិខ្មែរជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកចិត្តទុកដាក់ ហើយព្រះអង្គក៏តែងតែមានកង្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយប្រទានព្រះរាជទ្រព្យរបស់ព្រះអង្គជួយសង្គ្រោះប្រជាពលរដ្ឋ។ ថ្ងៃនេះការជួបជុំនេះ គឺមានចំនួនមិនជាច្រើនទេ បើប្រៀបធៀបជាមួយប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែការជួបនេះគឺសំដៅទៅលើអ្នកដែលត្រូវការពូជដើម្បីយកទៅស្ដារឡើងវិញ។ ខ្ញុំបានធ្វើដំណើរជិតមួយជុំទន្លេសាប។ អាចថាថ្ងៃនេះជាថ្ងៃចុងក្រោយ​(នៃដំណើរ)លើកទី១ របស់ខ្ញុំ ប៉ុន្តែខ្ញុំនៅជំពាក់ខេត្តកំពង់ធំមួយទៀត ដែលខ្ញុំមិនទាន់បានទៅ។ ខ្ញុំមានភារកិច្ចចូលទីក្រុងភ្នំពេញដើម្បីដោះស្រាយការ​ងារមួយចំនួន ក្នុងហ្នឹងមានច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ បន្ទាប់ទៅខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ធំ ហើយនិងមានខេត្តដែលនៅក្រៅពីទន្លេសាប ដូចជាខេត្តព្រៃវែងដែលទទួលរងផលប៉ះពាល់។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តនិងមូលដ្ឋាននានា ទាំងស៊ីវិលនិងកងកម្លាំងប្រ​ដាប់អាវុធដែលបានខិតខំជួយដល់ប្រជាពលរដ្ឋនៅទីនេះ។ ក្នុងកាលទេសៈដែលមានការលំបាក យើងតែមានមន្ត្រីរបស់គណបក្សប្រជាជនដែលកាន់រដ្ឋបាលជួយដោះស្រាយបញ្ហា។ ខ្ញុំសូមអរគុណចំពោះសម្ដេចចៅហ្វាវាំង គង់ សំអុល ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតនៃក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ដែលបានចែករំលែកនឹងធ្វើសកម្មភាពទាន់ពេលដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងនៅពេលនេះ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណនិងកោតសរសើរចំពោះប្រជាពលរដ្ឋរបស់យើង ដែលខិតខំរើបម្រះចេញពីវិបត្តិនៃគ្រោះទឹកជំនន់ និយាយដោយឡែក និងវិបត្តិនៃជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដែលបានកើតរហូតមកដល់ពេលនេះ សល់តែប៉ុន្មានខែទៀតទេគឺគម្រប់ ៣…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា បើកការដ្ឋានសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅ កោះនរា និងពី កោះនរា ទៅ ផ្លូវជាតិលេខ ១

សមិទ្ធផលថ្មីលើដីសន្តិភាព៖ បើកការដ្ឋានស្ពានពីរ និងបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន ឯកឧត្តម លោកជំទាវ លោក លោកស្រី បង ប្អូន កូនក្មួយជាមន្ត្រីរាជការ កម្មករ/ការiនីជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធបើកការដ្ឋាន ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដី។ យើងត្រូវធ្វើកម្មវិធីពីរនៅថ្ងៃនេះរួមគ្នាតែម្ដង។ ទីមួយគឺ កម្មវិធីការកសាងស្ពានពីរកន្លែង ដូចដែលក្នុងរបាយការណ៍របស់អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ គឺទីមួយ ស្ពានបេតុងប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ដែលតភ្ជាប់តំបន់កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ឯស្ពានទីពីរ គឺស្ពានបេតុងខ្សែកាបប្រវែង ៨២៤ ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ ពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងកោះពេជ្រ។ នេះជាកម្មវិធីទីមួយ។ ឯកម្មវិធីទីពីរតាមសំណូមពររបស់អភិបាលរាជធានីភ្នំពេញ គឺថ្ងៃនេះយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវក្រោមដីមេប្រវែង ៤៨៨ ម៉ែត្រ ក្នុងគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ខ្ញុំរីករាយ ថ្ងៃនេះដោយសារតែយើងបានមកជួបជុំ ដើម្បីបើកការដ្ឋានសាងសង់នូវសមិទ្ធផលថ្មីមួយទៀតដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍផង និងផ្នែកដែលជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។ លឺសូរបងប្អូនមួយចំនួនបាននិយាយថា សមិទ្ធផលថ្មីលើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអញ្ចឹង។…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា បើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា( Hidehisa Horinouchi) អគ្គរដ្ឋទូតសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក សូហ្កាណូ យូអ៊ីឈិ( Sugano Yuichi)ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹក និងជាទីស្រលាញ់។ អរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលផ្ដល់ជំនួយក្នុងរយៈពេលកន្លងទៅ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានរួមជាមួយនឹង ឯកឧត្តមអគ្គរដ្ឋទូត ក៏ដូចជា ឯកឧត្តម លោកជំទាវលោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណង ពីប្រទេសជប៉ុន។ ដូចដែលឯកឧត្តម ឃួង ស្រេង និង ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ក៏បានលើករួចមកហើយដែរ លើកនេះគឺជាលើកទី៤ ដែលយើងបានធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីរំដោះទឹកនិងកែលម្អប្រព័ន្ធលូ នៅក្នុងក្របខ័ណ្ឌទីក្រុងភ្នំពេញ ដែលវានឹងផ្ដល់នូវផលប្រយោជន៍យ៉ាងធំ សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញរបស់យើង។ ខ្ញុំសូមយកឱកាសដើម្បីថ្លែងជូននូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវជំនួយក្នុងរយៈពេលកន្លងទៅ។ ជានិមិត្តរូបថ្ងៃនេះ…