ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១

FN ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត បានចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលបានបើកការដ្ឋានសាងសង់នេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាប្រមាណជាងមួយម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពានបេតុងភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវក្រោមដីប្រវែង ៤០០ម៉ែត្រ នៅរង្វង់មូលចោមចៅ។ * សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងពាក្យថា «សមិទ្ធផលថ្មី លើដីសន្តិភាព» ចំពោះការចាប់ផ្តើមសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ * សម្តេចតេជោ…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា បើកការដ្ឋានសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅ កោះនរា និងពី កោះនរា ទៅ ផ្លូវជាតិលេខ ១

សមិទ្ធផលថ្មីលើដីសន្តិភាព៖ បើកការដ្ឋានស្ពានពីរ និងបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន ឯកឧត្តម លោកជំទាវ លោក លោកស្រី បង ប្អូន កូនក្មួយជាមន្ត្រីរាជការ កម្មករ/ការiនីជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធបើកការដ្ឋាន ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដី។ យើងត្រូវធ្វើកម្មវិធីពីរនៅថ្ងៃនេះរួមគ្នាតែម្ដង។ ទីមួយគឺ កម្មវិធីការកសាងស្ពានពីរកន្លែង ដូចដែលក្នុងរបាយការណ៍របស់អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ គឺទីមួយ ស្ពានបេតុងប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ដែលតភ្ជាប់តំបន់កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ឯស្ពានទីពីរ គឺស្ពានបេតុងខ្សែកាបប្រវែង ៨២៤ ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ ពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងកោះពេជ្រ។ នេះជាកម្មវិធីទីមួយ។ ឯកម្មវិធីទីពីរតាមសំណូមពររបស់អភិបាលរាជធានីភ្នំពេញ គឺថ្ងៃនេះយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវក្រោមដីមេប្រវែង ៤៨៨ ម៉ែត្រ ក្នុងគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ខ្ញុំរីករាយ ថ្ងៃនេះដោយសារតែយើងបានមកជួបជុំ ដើម្បីបើកការដ្ឋានសាងសង់នូវសមិទ្ធផលថ្មីមួយទៀតដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍផង និងផ្នែកដែលជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។ លឺសូរបងប្អូនមួយចំនួនបាននិយាយថា សមិទ្ធផលថ្មីលើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអញ្ចឹង។…