សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើង ៣ ថ្ងៃ តាមរយៈប្រព័ន្ធអនឡាញ និងសកម្មភាពចូលរួមផ្ទាល់ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ, ការអភិវឌ្ឍយុវជន, ការអប់រំកាយ និងកីឡា ជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេស ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត។ ខ្ញុំមានមោទនភាព ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ, បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់,…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់​អគារមិត្តភាព កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក

ឯកឧត្ដម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ និងបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! សម្ពោធអគារមិត្តភាពកម្ពុជា–កូរ៉េ ឯកទេសច្រមុះ បំពង់ក ត្រចៀក និងកំពុងសាងសង់មជ្ឈមណ្ឌលចក្ខុរោគ ថ្ងៃនេះខ្ញុំពិតជារីករាយ ដែលបានចូលរួមជាមួយឯកឧត្ដមអគ្គរដ្ឋទូត Park Heung-Kyeong​ នៃសាធារណរដ្ឋកូរ៉េ តំណាង KOICA ក៏ដូចជាឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យអង្គឌួង ដែលជាមន្ទីរពេទ្យសម្រាប់ការព្យាបាលត្រចៀក ច្រមុះ និងបំពង់ក។ ដូចដែលឯកឧត្ដមអគ្គរដ្ឋទូតកូរ៉េបានបញ្ជាក់អម្បាញ់មិញ ឆ្នាំនេះ គឺជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឆ្នាំនេះ ក៏ជាឆ្នាំដែលកម្ពុជានិងកូរ៉េ ធ្វើពិធីសម្ពោធបើកការដ្ឋាននិងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួន ដូចជាការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ផ្សារភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ២១…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ផ្លែផ្កាថ្មី នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប កម្ពុជា-ចិន ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមឯកឧត្តម វ៉ាង វិនធៀន ជាមួយនឹងសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសគ្រូពេទ្យរបស់យើងនៅទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍រួចហើយ ហើយក៏មានការគូសបញ្ជាក់អំពីឯកឧត្តម វ៉ាង វិនធៀន ទាក់ទងនឹងការកសាងនូវសមិទ្ធផលដ៏ធំនេះ។ ខ្ញុំនៅចាំបានថា យើងបានលើកសំណើជាបន្តបន្ទាប់អំពីការកសាងសមិទ្ធផលនៅទីនេះ ហើយដែលរយៈពេលចុងក្រោយនៃដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ យើងបានចុះហត្ថ​លេខានៅឯទីក្រុងប៉េកាំង ទាក់ទងនឹងដំណើរការ(សាងសង់មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ)នេះ។ ថ្ងៃនេះ សមិទ្ធផលនេះ(បានកើតឡើង) ជាផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានឈ្នោះថាជាមិត្តដែកថែប។ អ្វីៗបានកើតចេញមកថ្ងៃនេះ វាផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ជាជឿទុកចិត្តគ្នា…