ដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធវិមានកីឡាដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០០ ថ្ងៃ ប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA Games និង ASEAN Para Games ឆ្នាំ ២០២៣

ពហុកីឡដ្ឋានមរតក៌តេជោ ផ្លែផ្កានៃទំនាក់ទំនងកម្ពុជាចិន ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងមិត្តភាពកម្ពុជា-ចិន!​ សូមក្រាបថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ សមេ្ដច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ។ លោកឧកញ៉ា សុស កាមរី ប្រធានគណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនិកឥស្លាម។ ​ ឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ​ភារធារី និងតំណាងប្រិយមិត្តបរទេសទាំងអស់ ចូលរួមនៅក្នុងឱកាសនេះ។​ ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច ឯកឧត្តម លោកជំទាវ លោក/ស្រី បងប្អូនជនរួមជាតិ កីឡាករ/ការិនី ដែលបានចូលរួមនៅទីនេះ​​ បងប្អូនជនរួមជាតិនៅទូទាំងប្រទេស និងនៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ ថ្ងៃនេះ យើងទាំងអស់គ្នាចូលរួមនៅទីនេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់វិមានពហុកីឡដ្ឋានជាតិមរតកតេ​ជោ និងពិធីរាប់ថយក្រោយ ៥០២ ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការប្រកួត SEA Games ឆ្នាំ២០២៣។ ទូល​ព្រះ​បង្គំខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិត​ចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមានដ៏ស្កឹមស្កៃនេះ។ មិនមែនជាការយល់​សប្តិ ហើយនេះ គឺជាពហុកីឡដ្ឋានជាតិ…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារកីឡាដ្ឋាន និងបើកការដ្ឋានអគារកីឡាដ្ឋានកណ្តាល នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ

ពិធីពីរប្រារព្ធក្នុងពេលតែមួយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមជាមួយឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក៏ដូចជា កីឡាករ/ការិនី និងបងប្អូនជនរួមជាតិ ដើម្បីធ្វើ ពិធីពីរដំណាលគ្នាតែម្ដង។ ពិធីទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលមួយចំនួន ដែលបាន កសាងឡើងតាំងពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣។ ដែលពេលនោះ ដែលអាចនឹងផ្ដល់ឱកាស ​សម្រាប់ ការហ្វឹកហាត់ និងការប្រកួតទៅលើកីឡាមួយចំនួន។ ឯពិធីទី ២ គឺការបើកការដ្ឋាន សម្រាប់ទីលាន​ប្រកួត ដែលហៅថា កីឡាដ្ឋានធំ ដែលជាជំនួយឥតសំណង នៃសាធារណរដ្ឋប្រជាមានិតចិន។ មូលហេតុដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ថ្ងៃនេះ វិស័យកីឡារបស់យើង គឺពិតជាមានសមិទ្ធផលថ្មី ដែលសម្រាប់បម្រើទៅដល់កិច្ចអភិវឌ្ឍន៍ នៃ វិស័យ​កីឡា។ ប៉ុន្តែ ដំបូងខ្ញុំគួរតែធ្វើការសូមអភ័យទោសសាជាថ្មីម្ដងទៀត ចំពោះជនរួមជាតិ ជាពិសេស កីឡាករ/ការិនី ដែលទាក់ទងនឹងការពន្យារជាម្ចាស់ផ្ទះស៊ីហ្គេម (SEA Games) រហូតទៅដល់ឆ្នាំ…