សម្តេចតេជោ ហ៊ុន សែនផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយ Fresh News ប្រកាសទាត់ចោលសំណើដ៏ស្មោកគ្រោករបស់លោក​ លឺ ឡាយស្រេង ដែលចង់ឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ

ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារ ទាំងស្រុងដូច្នេះថា៖ * តើសម្តេចយល់យ៉ាងណាដែរ ចំពោះសំណើលោក លឺ ឡាយស្រេង ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ ដែលផ្ញើជូនសម្តេច និងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ ? សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត អ្នកណាតែងតាំងលោកឯងជាព្រឹទ្ធាចារ្យ, ជាសមាជិករបស់គណបក្សហ្វ៊ិនស៊ិនប៉ិច…