សុន្ទរកថា នៅក្នុងពិធីលៀងសោយភោជន៍ នៃវេទិកាធុរកិច្ចកម្ពុជា-ចិន “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ”

ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក តុង វិនពាវប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ី អឹម អាយ ជី (CMIG) អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយជាអនេកដោយមានកិត្តិយស បានចូលរួមជាមួយ​​​​​ឯកឧត្តម​​ លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី​ ជាពិសេសធុរជនកម្ពុជា និងចិនទាំងអស់ក្នុងពិធីលៀងសាយ- ភោជន៍នារាត្រីនេះ។ ឆ្លៀតឱកាសនេះខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃ​ខ្ព​​ស់​ចំពោះការរៀបចំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី សហការ និងការទទួលខុ​ស​ត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែ​ល​បានញុំាងឱ្យវេទិកា ថ្ងៃនេះទទួលបានផ្លែផ្កា និង​សម្រេចជោគជ័យតាមការគ្រោងទុក។ ជាមួយគ្នានេះ…

បទសម្ភាសន៍ជាលាយលក្ខណ៍អក្សររបស់ វិទ្យុមិត្តភាពកម្ពុជា-ចិន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សំណួរ៖ ចាប់តាំងពី​ឆ្នាំ​ ១៩៩១ សម្តេច​បាន​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន​ជាច្រើន​ដង​។ តើ​សម្តេច​យល់​យ៉ាងណាដែរ​ចំពោះ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​ចិន ​ក្នុង​រយៈពេល​២៥ ឆ្នាំ​ចុង ក្រោយនេះ​? តើ​សម្តេច​មាន​ទស្សនៈយ៉ាងដូចម្តេច​ដែរ​ ចំពោះ​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​ប្រទេស​យើង​ទាំងពីរ? ចម្លើយ៖ ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណីកម្ពុជា​-​ចិន​មានការ​រីក​ចម្រើន​គួរឱ្យ​កត់សម្គាល់ ហើយ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ​ត្រូវបាន​បន្ត​ពង្រីក និង​ធ្វើឱ្យ​កាន់តែ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ  រហូត​ឈានដល់​ «​កិច្ចសហប្រតិបត្តិការ ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១០។​ ​កិច្ចសហប្រតិបត្តិការ​ភាព​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ត្រូវបាន​បន្ត​ពង្រីក​តាមរយៈ​យន្តការ គណៈកម្មាធិការ​សម្របសម្រួល​អន្តរ​​រដ្ឋាភិបាល​កម្ពុជា​-​ចិន ដែល​ត្រូវបានបង្កើតឡើង​នៅ​ឆ្នាំ​ ២០១៤ ហើយ​ត្រូវ បានរៀបចំ​ប្រជុំ​ជា​រៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ កម្ពុជា​ និង​ចិន បានរៀបចំ​ប្រជុំ​ចំនួន ​៣ ​ដង​រួចមក​ហើយ ដោយ​ទទួលបាន​ជោគជ័យ និង​លទ្ធផលផ្លែផ្កា​គួរឱ្យកត់សម្គាល់។ កិច្ចប្រជុំ​លើកទី​ ៣ នៃ​គណៈកម្មា​ធិ​ការ​សម្របសម្រួលអន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ​៤ ​កុម្ភៈ ២០១៦ នៅ​ទីក្រុង​ប៉េកាំង ។ ប្រទេស​ទាំងពីរ​កំពុងត្រៀម​រៀបចំ «​កិច្ចប្រជុំ​លើក​ទី ​៤ ​នៃគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​»​នៅ​កម្ពុជា ដែល​អាច​នឹងប្រព្រឹត្តទៅ​នៅ​ចុង​ឆ្នាំ ​២០១៦ ឬ…