សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រ​ប់ព្រះអង្គ ជាទីសក្ការៈ,បងប្អូនជនរួមជាតិដែលបានអញ្ជើញមកដល់ទីនេះ, (១) មកចូលរួមដោយមិនមានអ្នកគាបសង្កត់, អ្នកចូលរួមជាមួយបក្សប្រជាជនជាអាយ៉ងជាយួន, ចង់អោយអ្នកប្រកូកប្រកាសបាតុកម្មចេញមុខដឹកនាំបាតុកម្ម, ស្រែគណបក្សប្រជាជនធំ ពូជច្រើន ធារច្រើន, ទៅដល់ណាក៏នៅតែជាខ្មែរ … ឈាមខាប់ជាងទឹក នេះមិនមែនជាការគាប់ជួនទេ ប៉ុន្តែគឺជាការរៀបចំ ហើយដែលមានការព្រមព្រៀងគ្នា រវាងអ្នកដែលត្រូវមក គឺខ្ញុំត្រូវមកពីភ្នំពេញ ប៉ុន្តែក៏បងប្អូនស្ម័គ្រស្មោះមកកាន់ទីនេះ ដោយបំណងប្រាថ្នាចង់ជួប​គ្នា។ នៅក្នុងទីនេះ មានបងប្អូនមួយចំនួនបានជួបខ្ញុំ កាលពីខែ ​ឧសភា នៅ Zurich ពេលដែលខ្ញុំទៅចូលរួមនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅ ដាវ៉ូស។ ឥឡូវវត្តមានសាជាថ្មីម្តងទៀត ក៏មានបងប្អូនមួយចំនួនដែលខ្លះបានជួបនិងមួយចំនួនគឺទើបនឹងបានជួប។ មុននឹងខ្ញុំព្រះករុណាខ្ញុំ មុននឹងចូលទៅដល់អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ ខ្ញុំព្រះករុណាខ្ញុំ ចង់រកចៅ ២ នាក់ ឬក៏ថាក្មួយ ២ នាក់។ ទីមួយ និស្សិតនៅស្វីសនេះ (ចាក់វីដេអូដែលនិស្សិតនិយាយ) ឯណា? ក្មួយមួយណា? អរគុណ។ ទី ២ គឺក្មួយម្នាក់ដែលជាសិស្សនៅ នៅប៊ុលហ្ការី (ចាក់វីដេអូដែលនិស្សិតនិយាយ) នៅណា? មើលស្គាល់ខ្លួនឯងទេ?…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ខេត្តបន្ទាយមានជ័យ

(១) អាវបញ្ជាក់ស្ថានភាពនិងធ្វើសកម្មភាពតម្រង់ឆ្ពោះមកប្រជាពលរដ្ឋជួបការលំបាក, ទឹកជំនន់មិនធំដូចឆ្នាំ ២០២០ ទេ ប៉ុន្តែស្រកយឺត បង្កផលប៉ះពាល់ទ្រង់ទ្រាយធំគួរសម, គួបផ្សំសកម្មភាពរបស់រដ្ឋ ជាមួយការរៃអង្គាសពីសប្បុរសជននានា ស្រាយជីវភាពប្រជាពលរដ្ឋរងគ្រោះ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបបងប្អូនសារជាថ្មីម្តងទៀត ជាមួយនឹងទីកន្លែងដដែល ដែលមានបងប្អូនមួយចំនួនមកជួបខ្ញុំនៅកន្លែងហ្នឹងតាំងពី ២ ឆ្នាំមុន ហើយខ្ញុំក៏ស្លៀកពាក់អាវរបស់ខ្ញុំដដែលដែរ។ ចាត់ទុកថា ពាក់អាវមិនដែលឃើញដោះ។ កាលណាខ្ញុំពាក់អាវហ្នឹង គឺមានន័យថាស្ថានភាពបានមកដល់ ហើយគោលដៅរបស់ខ្ញុំគឺតម្រង់ឆ្ពោះមកជួបប្រជាពលរដ្ឋ។ អាវនេះបន្ទាប់ពីខ្ញុំចាកចេញពីនយោបាយអីទៅ ប្រហែលគេអាចយកទៅដាក់សារៈមន្ទីរ នៅវិមានឈ្នះឈ្នះ ព្រោះមានអាវប៉ុន្មាននោះសម្រាប់ពាក់ជួបប្រជាពលរដ្ឋ ពេលដែលជួបការលំបាក រាប់ទាំងទឹកជំនន់សហសតវត្សរ៍ឆ្នាំ ២០០០ ផងដែរ។ អនុញ្ញាតឲ្យខ្ញុំពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្តេចម៉ែ ដែលព្រះអង្គបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខ និងចូលរួមរំលែកនូវការលំបាករបស់ប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏បានគាំទ្រគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងឡាយ ដែលទាក់ទងជាមួយនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើង។ ខ្ញុំក៏សុំយកឱកាសនេះសំដែងជូនក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលការរងគ្រោះដោយសារទឹកជំនន់។ ពិតមែនតែឆ្នាំនេះ ទឹកជំនន់មិនធំពេក ដូចជាឆ្នាំ ២០២០ នោះទេ ក៏ប៉ុន្តែដោយសារទឹកស្រកយឺត វាបង្កនូវផលប៉ះពាល់ក្នុងទ្រង់ទ្រាយធំគួរសម ដែលចាំបាច់ត្រូវមានអន្តរាគមន៍ពីសំណាក់ថ្នាក់ជាតិ។ ខ្ញុំក៏សុំយកឱកាសនេះ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ…