សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

សំណួរសំណេះសំណាល សុខសប្បាយទេ? អម្បាញ់មិញនេះឡើងធូរខ្សែក្រវាត់អស់មួយកាំ … មុនចាប់ផ្ដើម ចង់សួរសំណួរខ្លះ ទី១ ចង់សួរថា កាលពីឆ្នាំ​២០១៨ យើងជួបគ្នានៅទីនេះ ក្នុងចំណោម ១៨ ០០០ នាក់ជាងនេះមានប៉ុន្មាននាក់ដែលធ្លាប់ជួបនៅពេលនោះ ពេលនេះបានមកជួបសាជាថ្មី លើកដៃមើល​មានប៉ុន្មាននាក់?​(ច្រើនតើ)។ តើពូក្នុងឆ្នាំ២០១៨ មកដល់ឥឡូវ ចាស់ឬក្មេងជាងមុន?(សើច)។ អ្នករៀបការក្រោយឆ្នាំ២០១៨ មានប៉ុន្មាននាក់? អញ្ចឹងបានសេចក្ដីថាកម្មករ/ការិនីរបស់យើងបានរៀបការតាំងមុនឆ្នាំ២០១៨ មានចំនួនច្រើនជាង។ តើទទួលទាននំប៉័ង និងទឹកក្រូចមានប៉ុន្មានទៅលើកដៃបន្ដិចមើល! បើលេង​ក្រោក​តាំងពីម៉ោងប៉ុន្មាននោះមក( ម៉ោង ១ ២ ៣)អ្នកមកពីភ្នំពេញប្រហែលប៉ុណ្ណឹងដែរមើលទៅ។ ខ្ញុំក្រោក​ក្រោយបន្ដិច តែយើងបានមកតាមខាងលើ … ចង់សួរសំណួរបន្ដិច … អ្នកដែលមានទូរស័ព្ទប្រើក្នុងចំណោមអ្នកចូលរួមរបស់យើងមានប៉ុន្មានទៅ សូមលើកដៃ? អ្នកអត់មានទូរស័ព្ទប្រើមានប៉ុន្មាន? ឥឡូវចង់សួរថាហេតុអ្វីមិនមានទូរស័ព្ទប្រើនឹងគេ? មិនចង់​ប្រើ? ​អូ! អញ្ចឹងមានតើ គ្រាន់តែមួយស្មាតហ្វូន មួយទូរស័ព្ទធម្មតា …។ (១) ៥ឆ្នាំកន្លង ដោះស្រាយការងារនិងរក្សាសន្តិសុខ សុវត្ថិភាព សិទ្ធការងារ ប្រាក់ឈ្នួល ខ្ញុំបានវិលមកខេត្តកំពង់ចាមសាជាថ្មីម្ដងទៀត ចំទីកន្លែងដែលយើងបានជួបគ្នាកាល​ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។…

ការដកស្រង់ប្រសាសន៍ក្នុងសង្កថា នៃពិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ ក្រុមហ៊ុនចិន Rui Feng Cambodia International Co., Ltd

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជា ទីសក្ការៈ! លោកជំទាវ ប៊ូ ជិនហ្គោ (Bu Jian Guo) អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោក Rui Feng ប្រធានក្រុមហ៊ុន Rui Feng Cambodia International ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!   ជាដំបូងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះ​សង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ក្នុង ឱកាសចូលឆ្នាំថ្មី ទើបកន្លងទៅផុតនេះ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ សូមនាំមកសេរីសួស្តី និងពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ…