សម្តេចតេជោ ហ៊ុន សែន ប្រមុរដ្ឋស្ដីទី ៖ បានផ្ញើសារបំភ្លឺពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ

កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។ ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Bamrungsuk ដែលយកអត្តបទរបស់លោកមកបង្ហោះ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។ ថៃបាននឹងកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ? In the past, many Thai scholars, analysts, and researchers have frequently discussed and analyzed the Memorandum of Understanding (MoU) on the…

ដកស្រង់ប្រសាសន័សង្កថា សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

(១) គ្រប់វិស័យមានការជឿនលឿនផ្នែកឌីជីថល ដោយឡែកវិស័យអប់រំមានការប្រើប្រាស់​ទូលាយជាងគេ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានក្ដីរំភើបរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់ជ័យលាភីនៅក្នុងសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលយើងខ្ញុំបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងទៅ។ នេះជាលើកទី ២ បន្ទាប់ពីសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ ហើយពេលនេះយើងចូលដល់សាកលវិទ្យាអាស៊ី-អឺរ៉ុប ដែលមាននិស្សិត​រហូតដល់ ៣,០៧៥ នាក់ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ សម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិត​ខំ​ប្រឹងប្រែង​ក្នុងការដឹកនាំក្នុងវិស័យអប់រំ យុវជននិងកីឡា ទាំងគ្រឹះស្ថាន​សិក្សារបស់រដ្ឋ/ឯកជនក៏មានបញ្ហាប្រឈមដូចៗគ្នា នៅក្នុងដំណាក់កាលដ៏លំបាកលំបិននៃកូវីដ-១៩។ តាមរយៈនោះ ដូចដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយពីសប្ដាហ៍មុន ជាមួយនឹងវិបត្ដិដែលបានកើត វាក៏មានកាលានុវត្ដន៍ភាពដែល​ផ្ដល់ឱ្យយើងនៅត្រង់ថាបច្ចេកវិទ្យាព័ត៌មានបានឈានទៅមុខយ៉ាងលឿនតាមរយៈការរៀនសូត្រតាម​ប្រព័ន្ធអនឡាញ ដែលអាចចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់រុញដំណើរការនេះ។ វាមិនមែនតែវិស័យអប់រំ​មួយ​មុខនោះទេ ប៉ុន្ដែគ្រប់វិស័យទាំងអស់សុទ្ធតែមានការជឿនលឿនផ្នែកឌីជីថល ប៉ុន្ដែ ផ្នែកដែលមានការប្រើប្រាស់​ច្រើនជាងគេ គឺក្នុងវិស័យអប់រំនេះតែម្ដង។ ក្នុងរយៈកាល នៃវិបត្ដិនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំជាមួយនឹងផ្នែកពាក់ព័ន្ធ ក្នុងនោះទូរទស្សន៍ជាតិកម្ពុជាក៏បានដើរតួនាទី(ជួយផ្សព្វផ្សាយ) ហើយសាកលវិទ្យាល័យនីមួយៗ គ្រឹះស្ថានសិក្សានីមួយៗ ក៏សុទ្ធតែបានចូលរួមចំណែកពង្រឹងសមត្ថភាពប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីជូននិស្សិត​​នៅពេលដែលយើងចាំបាច់ត្រូវបិទសាលារៀន។ ក្នុងទិដ្ឋភាពដោយ​ឡែក គឺ​សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅតែបន្ដសកម្មភាព ដូចដែល ឯកឧត្តម…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការជួបជុំសាកល្បងតាមបែបគន្លងថ្មី, ថ្ងៃទី ០៤ មេសា សម្ពោធអាគារក្រសួងដែនដី ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន សាធារណការដឹកជញ្ជូន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំសុំយកឱកាសនេះ ជាមួយឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចូលដល់ឆ្នាំ ២០២១ សុំជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជនរួមជាតិសូមជួបប្រទះតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ការជួបជុំថ្ងៃនេះ គឺជាការជួបជុំសាកល្បងនូវសមយុទ្ធមួយ ទាក់ទិនជាមួយការរស់នៅជាប្រក្រតី ឬការធ្វើការងារជាប្រក្រតីតាមគន្លងថ្មី នោះគឺការរៀបចំពិធីរបស់យើងនៅថ្ងៃនេះ ដែលខ្ញុំបានទទួលសំណូមពរពីខុទ្ទកាល័យរបស់ខ្ញុំទៅលើការរៀបចំ តើរៀបចំរបៀបម៉េច? មានជម្រើស ២៖ ជម្រើសទីមួយ គឺរៀបចំនៅទីវាលបែបនេះ និងជម្រើសទីពីរ គឺរៀបចំនៅក្នុងអាគារខាងលើតែម្ដង។ ខ្ញុំចង់សាកល្បងជម្រើសទីមួយនៃការរៀបចំរបស់យើង ដោយយើងចាប់ផ្ដើមរៀបចំហាក់ដូចជាសមយុទ្ធមួយ បង្ហាញទៅទីកន្លែងដទៃទៀត ស្ដីអំពីការធ្វើការជាប្រក្រតីតាមបែបគន្លងថ្មីក្នុងសម័យ COVID-19 របស់យើង។ ទីធ្លានេះអាចដាក់មនុស្ស ៥…