សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងបរិវេណ វត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​សម្ដេចព្រះមហាសង្ឃរាជធិបតី សម្ដេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ​សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​ សូមធ្វើគារវកិច្ចចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ និស្សិត សិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាដំបូង អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខចំពោះព្រះករុណាជាអង្គម្ចាស់​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ប្រគេនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ និងការនឹករលឹកពីព្រះអង្គ។ និងសូមប្រសិទ្ធពរជូនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានវិលត្រឡប់មកវត្តព្រះឥន្ទសាមគ្គីធម៌ សាជាថ្មីម្ដងទៀត ដែលជាដំណាក់កាលទី៣ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ជាទម្លាប់បើមានដំណាក់កាលទី៣ វាត្រូវចាប់ផ្ដើមចូលដំណាក់កាលទី៤។ (១) សមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ថ្ងៃ១៦តុលា២០១៦, ២៦មិថុនា២០១៨ និង ៣០ឧសភា២០២៣ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកបន្តិចថា…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្តកណ្តាល

សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ចង់សួរសំណួរពីរបីសិន មុននឹងយើងនិយាយគ្នា។ ចង់សួរថា អ្នកដែលធ្វើ​ការរោងចក្រពេលថ្ងៃ ហើយទៅសំរាកនៅផ្ទះនៅភូមិកំណើតពេលយប់មានប៉ុន្មាន? អ្នកដែលធ្វើការពេលថ្ងៃជួលផ្ទះគេនៅមានប៉ុន្មាន? មើលទៅសឹងប្រហាក់ប្រហែលគ្នា។ ដោយសារស្ថានភាពនៅទីនេះវាកៀកទីក្រុង ហើយម្ខាងទៀត​កៀកជាមួយផ្ទះ ប៉ុន្ដែយ៉ាងណាវាប្រសើរជាងនៅក្នុងទីក្រុងទាំងមូលដែរ។ វាជាចក្ខុវិស័យនៃការដែលយើង​ដោះស្រាយបញ្ហាការងារនៅទីជនបទ។ បើខ្ញុំទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង តាកែវ ឃើញថាមានចំនួនលើសលប់ដែលពេលថ្ងៃធ្វើការតាមរោងចក្រ ពេលយប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ។ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩មានប៉ុន្មានទៅ? អ្នកដែល​មិនបាន​ចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់ពីបញ្ហាហ្នឹង ដោយសារយើង​ចាប់ផ្ដើមពីភាពមិនច្បាស់លាស់នៃក្រុមគ្រូពេទ្យតែម្ដង។ ពេទ្យក៏មិនច្បាស់ អ្នកដែលត្រូវធ្វើសម្ភាសន៍ក៏មិនច្បាស់។ មុនពេលចាក់គេត្រូវធ្វើសម្ភាសន៍សិនថាអ្នកឯងមានជំងឺអីខ្លះ? ខ្លះធ្លាប់កើតហឺត ខ្លះធ្លាប់កើតរើម ខ្លះមានបញ្ហា​នេះបញ្ហានោះ ដល់គេមើលក្នុងបញ្ជីទៅថាជំងឺនោះចាក់មិនបានទេ។ នៅពេទ្យទាហានឯទីក្រុងភ្នំពេញប្រហែល ៣០% ដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឲ្យ ប៉ុន្ដែក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្រាវជ្រាវលើរឿងនេះ។ សម្រាប់ជំងឺហឺត គេហាមចាក់តែពេលកំពុង​ហឺតទេ។ បើឈប់ហឺតហើយគឺចាក់បាន។ តើអ្នកដែលធា្លប់ជួបខ្ញុំកាលពីពេលមុនមានប៉ុន្មាន? នាងមួយមានផ្ទៃពោះ កាលជួបលើកមុននៅក្រមុំទេអី? ដូចសួរអម្បាញ់ការបាន ៣ ឆ្នាំ យើងជួបគ្នាមុន ៥ ឆ្នាំ ហើយ ប៉ុន្ដែអស់ទាស់ហើយកូនដំបូងសុទ្ធតែភ្លោះ។ (១) អនុស្សាវរីយ៍កាប់ដីនៅឃុំលំហាច ដូរអង្ករនិងត្រីខកំប៉ុង ឥឡូវអ្នកណានៅឃុំលំហាច?…