សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

តទៅនេះ ជាការដកស្រង់សេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែនក្នុងកិច្ចប្រជុំ “ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី” កាលពីថ្ងៃ១៤សីហា ឆ្នាំ ២០២៦ នៅវិមានសាមគ្គី នៃព្រឹទ្ធសភា៖ […] ដំបូង ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក្នុងការបំពេញភារកិច្ចរបស់ខ្លួន) ក្នុងរយ:ពេលជាងមួយឆ្នាំ (តាំងពីពេល)ដែលយើងបានជួបគ្នាកាលពីខែមិថុនា រហូតមកដល់ពេលនេះ។ ​ជាមួយគ្នានោះ យើងក៏គួរតែពិនិត្យអំពីចំណុចនានាដែលជាវឌ្ឍនភាពផងនិងជាបញ្ហាប្រឈមផង។ អ្វីដែលបានលើកឡើងក្នុងរបាយការណ៍ ក៏ដូចជាបទបង្ហាញទាក់ទិនជាមួយការសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុសាសន៍ទាំងឡាយនោះ ត្រូវបានបន្ត។ ខ្ញុំសូមអរគុណចំពោះខាងរាជរដ្ឋាភិបាលដែលបានបន្តយកអនុសាសន៍ទាំង១២ ចំណុចរបស់ខ្ញុំ ដាក់ចេញបន្តអនុវត្ត។ ​សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះហ្លួងម៉ែអង្គម្ចាស់ ដែលព្រះអង្គនៅតែបន្តតួនាទីជាប្រធានកិត្តិយស។ ព្រះអង្គពិតជាមានការឆ្លាតវៃលើការតែងតាំងអនុប្រធានកិត្តិយស។ កាលនៅជានាយករដ្ឋមន្ត្រី ព្រះ​អង្គបានតែងតាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអនុប្រធានកិត្តិយសទី១។ នៅពេលនាយករដ្ឋមន្ត្រីមួយទៀតទៅ ព្រះអង្គក៏តែងតាំងជាអនុប្រធានមួយទៀត ព្រោះថាប្រសិទ្ធភាពនៅត្រង់រដ្ឋាភិបាលហ្នឹងអនុវត្តមិនអនុវត្ត។ អញ្ចឹងទេ ព្រះអង្គក៏បានតែងតាំងការរៀបចំនេះ ដើម្បីធានានិរន្តរភាពនិងបង្កើនល្បឿននៃការវិនិយោគសម្រាប់ស្ត្រី។ ​ពិនិត្យលើវឌ្ឍនភាពទាំងឡាយដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ ឃើញថាមានការវិវត្តច្រើន ដែលក្នុងនោះពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ក៏ដូចជាការបង្កើនស្ត្រីនៅក្នុងការងាររដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្តោត​យកចិត្តទុកដាក់ពេលនេះ និងដែលខ្ញុំអនុញ្ញាតឲ្យមានការផ្សាយដែរ គឺជូនសារទៅកាន់បណ្តាស្ថាប័នជាតិ ក៏ដូចជាប្រជាពលរដ្ឋ។ ខ្ញុំចង់និយាយជាដំបូងគឺការបន្តពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ រឿងនេះប្រហែលជាលោកជំទាវប្រធានបានជ្រាបហើយ។ ខ្ញុំបានសង្កត់ធ្ងន់ទៅលើតួនាទីអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចនេះតាំងពីដើមទី។ ​ការងារនេះសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ មិនថាប្រទេសកម្ពុជាទេ…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

វឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ថ្ងៃនេះ ខ្ញុំរីករាយដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីប្រគល់សញ្ញាបត្រជូនចំពោះនិស្សិត នៃវិទ្យា​ស្ថាន​វ៉ាន់ដា ចំនួន ៤.១៧៤ នាក់ ដែលមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុង​នាមរាជ​រដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងជូននូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព​ដែល​វិទ្យា​ស្ថានវ៉ាន់ដា ទទួលបានក្នុងរយៈពេលកន្លងទៅ ទាក់ទងនឹងការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែលជា​ផ្នែក​ដ៏​សំខាន់នៅក្នុងកាអភិវឌ្ឍប្រទេសជាតិរបស់យើង។ តាមរយៈនៃវិទ្យាស្ថាននេះ យើង​បានទទួល​រួច​មក​ហើយ នូវនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ ហើយក៏កំពុងមាន​និស្សិតមួយ​ចំនួន​ផ្សេង​ទៀត ជាង ៧.០០០ នាក់ផ្សេងទៀត ដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ការរីក​ចម្រើនជា​បន្ត​បន្ទាប់​បានផ្តល់ឱកាស​ឲ្យវិទ្យាស្ថានបានពង្រីកខ្លួន ពីដំណាក់កាលមួយទៅដំណាក់​កាល​មួយ ដែល​មុន​នោះ គ្រាន់តែហៅថា វិទ្យា​ស្ថាន​វ៉ាន់ដាគណនេយ្យ តែឥឡូវបានឈានទៅដល់​ដំណាក់កាល​នៃវិទ្យា​ស្ថាន​មួយ ដែលមានមហាវិទ្យាល័យ​ច្រើននៅក្នុងនោះ។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជា​សាស្រ្តា​ចារ្យ​​នៃវិទ្យាស្ថាន ដែលបានប្រឹងប្រែងចូលរួមចំណែកនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយក៏​សូមយក​ឱកាស​នេះ ថ្លែងនូវការអំណរគុណ ដែលបានចូលរួមចំណែកនៅក្នុងការផ្តល់​អាហារូបករណ៍​សម្រាប់ខ្ញុំ ផ្តល់​ដល់​និស្សិតដទៃទៀត ដែលមានចំនួនដល់ទៅ ៤៤៤ នាក់។ ចំនួននេះ គឺជា​ចំនួនដែលខ្ញុំ​បានផ្តល់​សម្រាប់​និស្សិតដទៃទៀត ដែលមានការខ្វះខាតក្នុងរយៈពេលកន្លងទៅ ហើយ​នៅថ្ងៃនេះ ក៏អាចមាននិស្សិត​មួយ​ចំនួន ដែលទទួលអាហារូបករណ៍​​នោះ…