សុន្ទរកថា និងការអត្ថាធិប្បាយបន្ថែម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី​​ “ទំនាក់ទំនង កម្ពុជា-ទីម័រឡេស្តេ និងបេក្ខភាពទីម័រឡេស្តេជាសមាជិកសមាគមប្រជាជាតិអាស៊ាន

លោកជំទាវ ម៉ារៀ ហ្វឺណាន់ដា ឡេ ប្រធានសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! [ផ្ដើមសេចក្ដីអធិប្បាយ១] ជាដំបូង ខ្ញុំសូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចប្រធានសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធាន។ ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណចំពោះតំណាងគណបក្សនយោបាយក្នុងសភាទីម័រឡេស្តេ ដែលបានបង្ហាញពីសមានចិត្តចំពោះខ្ញុំ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងអម្បាញ់មិញនេះ។ នោះបង្ហាញអំពីមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាលើកទី២។ ទស្សនកិច្ចផ្លូវការរបស់ខ្ញុំលើកទី១ គឺនៅឆ្នាំ២០១៦  ដែលកាលណោះខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី។  ខ្ញុំសូមអរគុណចំពោះការទទួលស្វាគមន៍យ៉ាង​កក់ក្តៅចំពោះរូបខ្ញុំ ព្រមទាំងប្រតិភូអមដំណើរ និងការរៀបកិច្ចប្រជុំជាពិសេសនេះឡើងដើម្បីឱ្យខ្ញុំបានធ្វើបទឧទ្ទេសនាម​ចែករំលែកទស្សនៈស្តីពី ទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ ព្រមទាំងបទពិសោធរបស់កម្ពុជា ក្នុងការត្រៀមចូលជាសមាជិកអាស៊ានកាលពី ២៦ ឆ្នាំមុន ស្របពេលដែលទីម័រឡេស្តេ កំពុងត្រៀមខ្លួន​ក្លាយជា​សមាជិកអាស៊ានពេញសិទ្ធិ នាពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងរយៈពេល ៤៤ ឆ្នាំនៃអាជីពនយោបាយរបស់ខ្ញុំ ពីឆ្នាំ១៩៧៩ (ឬអាចចាត់ទុកថាប្រហែលជាជាងកន្លះសតវត្សរ៍នៃអាជីពបម្រើការងាររបស់ខ្ញុំ មុនកាន់តំណែងនយោបាយ) រហូតដល់ពេលលែងកាន់តំណែងនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២៣ សមិទ្ធផលជាប្រវត្តិសាស្ត្រមួយ​សម្រាប់រូបខ្ញុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល នោះគឺការចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងការដឹកនាំប្រកបដោយជោគជ័យនូវអង្គការ​តំបន់មួយនេះ ក្នុងនាមប្រធាន​ប្តូរវេន​រហូតដល់ ៣លើក។ អ្វីដែលគួរឱ្យ​កត់សម្គាល់នោះ គឺកម្ពុជាហ៊ានទទួល​ធ្វើ​ជាប្រធាន​ លើកទី១…

សុន្ទរកថា ក្នុងពិធីបើកវេទិកាប៊ូអាវ ស្តីពី «អនាគតអាស៊ី សក្តានុពលថ្មី និងចក្ខុវិស័យថ្មី»

ឯកឧត្តម Yasuo FUKUFA ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ី និងថ្នាក់ដឹកនាំពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេក្តីសោមនស្សរីករាយក្រៃលែង និងកិត្តិយសដ៏ឧត្តុងឧត្តម ដែលបានចូលរួមជាមួយ​បណ្តាថ្នាក់ដឹកនាំអាស៊ី និងពិភពលោក ក្នុងវេទិកាប៊ូអាវ ស្តីពី «អនាគតអាស៊ី៖ សក្តានុពលថ្មី និងចក្ខុ​វិស័យថ្មី» នៅទីក្រុងប៊ូអាវ នៃខេត្តហាយណាន ដ៏ស្រស់ស្អាត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋាភិបាល និងប្រជា​ជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ខ្ញុំជឿជាក់ថា វេទិកាប៊ូអាវ នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការពង្រឹង និងពង្រីកនូវកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសក្នុងតំបន់អាស៊ី ពិសេសនៅលើវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម-វប្បធម៌។ ដោយពេលវេលាមានកំណត់ ក្នុង​ឱកាសនេះ ខ្ញុំសូមផ្តោតមតិរបស់ខ្ញុំទៅលើទិដ្ឋភាពសមាហរណកម្ម​តំបន់ ដែលគប្បីជាផ្នែកមួយសំខាន់នៃយុទ្ធសាស្រ្តកំណើនរបស់អាស៊ី។ ខ្ញុំមានជំនឿថា ដើម្បីបន្តកសាង​សហគមន៍ និងសេដ្ឋកិច្ចអាស៊ី យើងត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការពន្លឿនសមាហរណកម្មតំបន់ សំដៅប្រើប្រាស់ឲ្យបានប្រកបដោយប្រសិទ្ធិភាព នូវសក្តានុពលនៃលំហូរដោយសេរីនៃទំនិញ មូលធន និង​ពលករជំនាញ ដែលនឹងជួយតំបន់អាស៊ីឲ្យរក្សាបាននូវតួនាទីជាមជ្ឈមណ្ឌលផលិតកម្ម…