សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំ​ណេះសំណាលជាមួយសមាជិក/ជិកា ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ នៅសាលាខេត្តព្រះវិហារ

(១) ហត់នឿយ តែមិនមានអ្វីជាកង្វល់ហួសហេតុទេ ជាដំបូង ខ្ញុំសូមសំដែងនូវការអរគុណចំពោះការស្វាគមន៍របស់គណៈអភិបាលខេត្ត ក៏ដូចជា ក្រុមប្រឹក្សា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ ក្នុងដំណើរមកកាន់(ទីនេះ)របស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ដែលមកជាមួយខ្ញុំ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចម៉ែ ព្រះមាតាជាតិជាទីសក្ការៈ ចំពោះមន្រ្តីរាជការ កងកម្លាំង និងប្រជាជនក្នុងខេត្តព្រះវិហារ។ ពីម្សិលមិញ យើងបានធ្វើការច្រើន ប៉ុន្តែនៅពេលដែលទទួលទានអាហារ មិនបានឃើញថា សម្ដេចក្រ ឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច ម៉ែន សំអន, ឯកឧត្តម ជា សុផារ៉ា និងអ្នកដទៃទៀតថា អស់កម្លាំងនោះទេ។ ឯខ្លួនខ្ញុំក៏អាចនិយាយបានថា អាយុគ្រាន់តែជាតួលេខ។ យប់មិញ ខ្ញុំនៅរហូតដល់ម៉ោង ជាង ១២យប់ ប៉ុន្តែស្រាប់តែភ្ញាក់ពីសំរាកនៅម៉ោង៤ (ភ្លឺ) ហើយក៏សម្រាកទៅវិញមិនលក់។ សួរថា តើថ្ងៃនេះនិយាយបានប៉ុណ្ណា? សូមជម្រាបថា ខ្ញុំបានហ្វឹកហាត់តាំងពីអាយុ ១៣ឆ្នាំឯណោះ។ ដូច្នេះ វាមិនងាយទ្រុឌទ្រោមទេ។ ការហ្វឹកហាត់ពីអាយុ…

សេចក្តីដកស្រង់សង្កថា ពិធីចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា

ខ្ញុំព្រះកុរណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមនៅក្នុងការផ្តល់សញ្ញាបត្រ សម្រាប់និស្សិត ៦២៥១ នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស អំពីសំណាក់​និស្សិតជាជ័យលាភី និងថ្នាក់ដឹកនំាទំាងអស់ ដែលថ្ងៃនេះជាថ្ងៃសម្រាកទេ បើនិយាយពីយោងតាម​ប្រតិទិន នៃ​ការឈប់សម្រាកការភ្ជុំបិណ្ឌ ប៉ុន្តែពេលវេលារបស់ខ្ញុំព្រះករុណាខ្ញុំនោះ គឺពិតជាចង្អៀតពេក​ទៅ​ហើយ ដូច្នេះ​​អត់មានជម្រើសអ្វី ក្រៅតែពីការស្នើសុំថា កំណត់យកថ្ងៃហ្នឹង បើមិនយកទេ មានតែ​បញ្ជូន​យក​អ្នក​ផ្សេង​មក។ ជាកុសលល្អដែរ សាកលវិទ្យាធិការ ចាន់ សុខុម ក៏ដូចជាសាស្ត្រាចារ្យ គណៈគ្រប់គ្រង និង​និស្សិត​របស់យើងយល់ព្រមទទួលនូវកម្មវិធីដ៏មមាញឹករបស់ខ្ញុំព្រះករុណាខ្ញុំនេះ។ ដំណើរវិវត្តន៍របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានកិត្តិយសដោយសារតែច្រើនលើកហើយ ដែលខ្ញុំព្រះកុរណាខ្ញុំ បានចូលរួមនៅ​ក្នុង​ការប្រគល់សញ្ញាបត្រសម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជានេះ។ ជាមួយនឹងមោទន​ភាពនេះ ជាមួយនឹងកិត្តិយសនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានមោទនភាពជាមួយនឹងការវឌ្ឍនភាព នៃសាកល​វិទ្យាល័យ ដែលបានពង្រីកខ្លួនតំាងពីតូចមកកាន់ធំ នេះជាដំណើរវិវត្តន៍មួយនៅក្នុងវិស័យអប់រំនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។ វាជាដំណើរស្របគ្នា ជាមួយនឹងដំណើរឈានឡើង នៃសាកល​វិទ្យា​ល័យ​​ឯក​ទេស​របស់កម្ពុជា ដែលមកដល់ពេលនេះ មានចំនួន ៩ អាគារ ស្មើ​នឹង ៣៥៦…