សេចក្តីថ្លែងនៃ សម្ដេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧

សម្តេចប្រធាន ឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ ទូលព្រះបង្គំខ្ញុំ សុំឡើងមានមតិ ដែលគោលដៅសំខាន់បំផុតគឺការសូមជំរាបលារដ្ឋសភា ដែលចាប់ពីថ្ងៃស្អែកនេះទៅ ទូលបង្គំខ្ញុំ នឹងចាកចេញផុតពីសមាជិកសភា ដោយនឹងត្រូវបញ្ជូនលិខិតលាលែងនៅថ្ងៃស្អែក។ ទូលបង្គំខ្ញុំគួរតរំលឹកថា ការអង្គុយនៅក្នុងសភានេះគឺមានរយៈពេលជាងពាក់កណ្តាលជីវិត ដោយចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ គឺនៅខែមិថុនា ឆ្នាំ ១៩៨១ រហូតដល់ខែឧសភាឆ្នាំ ១៩៩៣ គឺមានរយៈពេល ១២ ឆ្នាំ។ ក្នុងរយៈពេលនោះ ខ្ញុំបានក្លាយជាសមាជិករដ្ឋសភាក្នុងវ័យ ២៩ ឆ្នាំ ធ្វើជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ​បរទេស។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណអតីតសមាជិករដ្ឋសភានៅពេលនោះ ដែលនៅពេលនេះយ៉ាងហោចណាស់មាន ៤រូប គឺសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ជាម យៀប និងឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបោះឆ្នោតគាំទ្រខ្ញុំ។ នេះជារឿងចម្លែក។ ការបោះឆ្នោតដ៏សម្ងាត់ ប៉ុន្តែខ្ញុំគ្មានបាត់មួយសម្លេងណាសោះនៅពេលនោះ។ ខ្ញុំបានចូលកាន់តួនាទីជានាយករដ្ឋមន្រ្តីនៅក្នុងវ័យ ៣២ឆ្នាំ ដែលបើប្រៀបធៀបទៅនឹងនាយករដ្ឋមន្រ្តីបច្ចុប្បន្នចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាយុ ៤២ឆ្នាំ។ អម្បាញ់មិញ គេហៅថាជាយុវជនដែលមានសក្តានុពល…

សេចក្តីដកស្រង់ប្រសាសន៍ ទិវាគ្រូបង្រៀនឆ្នាំ ២០១៨

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​! មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម​សារជា​ថ្មី​ម្ដងទៀត​ សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការ​បង្កើត​ឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ​ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណ​គ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូល​និវត្ដ​នៅអាយុ ៦០…