សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២

ឯកឧត្តម ជុង អ៊ុយុង (Chung Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម មុស្សាហ៊ីត ហូសេន សាយ៉េត (Mushahid Hussain Sayed) សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គប្រជុំ! ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ ICAPP លើកទី៤២ នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការរៀបចំកិច្ចប្រជុំរបស់យើងនាពេលនេះ​និងការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស​នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជា មានមោទនភាពដែលជាគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតយ៉ាងទៀតទាត់ ហើយគណបក្សយើងមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់​ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ មហាសន្និបាត ICAPP លើកទី១២ នាពេលនេះ នឹងធ្វើការប្រមូលផ្តុំ​កម្លាំង​របស់​គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា…

សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់

រៀនរស់តាមរបៀបថ្មីក្នុងបរិបទ កូវីដ-១៩ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី សម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅក្នុងទីនេះ។ សូមធ្វើគារវកិច្ចចំពោះបងប្អូនជនរួមជាតិដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមុននេះ កម្មវិធីនេះគឺគ្រោងចាប់ផ្ដើមនឹងធ្វើសម្ពោធកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ប៉ុន្តែពេលនោះ ជាអកុសល ព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើង និងបានញាំញីព្រះ​រាជាណាចក្រកម្ពុជា ស្ទើរតែធ្លាក់ទៅក្នុងអន្លង់មរណៈ។ យើងបានលើកពេលវេលានោះ រហូតមកដល់ពេលនេះ។ ថ្ងៃនេះ ខ្ញុំក៏ចង់បញ្ជាក់ជូនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ក៏ដូចជា សម្ដេច ឯកឧត្តម លោកជំទាវ ដែលចូលរួមនៅនៅទីនេះ (ថា)នេះហើយ ដែលហៅថា ការរស់នៅតាមរបៀបថ្មីក្នុងបរិបទ កូវីដ-១៩ ឬការរស់នៅជាប្រក្រតីតាមគន្លងថ្មី។ ពីសាលដែលដាក់បាន ២ ពាន់នាក់ យើងដាក់ត្រឹមតែមនុស្ស ៥ រយនាក់តែប៉ុណ្ណោះ។ កូវីដ-១៩ អាចបំផ្លាញយើងបាន ក៏ប៉ុន្តែ កូវីដ-១៩ ក៏មិនអាចទប់ស្កាត់នូវដំណើរឈានទៅមុខរបស់យើងទេ។ កូវីដ-១៩ អាចរារាំងយើងក្នុងមួយរយៈ…