សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ១៤៦ បេ ហៅថាវិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស និងផ្លូវលេខ ១៤៨ ហៅថាតីរវិថីសម្តេចតេជោ ហ៊ុន សែន

(១) ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២, កងវិស្វកម្មអគ្គបញ្ជាការកងយោពលខេមរភូមិន្ទកសាងផ្លូវនេះ, ផ្លូវ ៤៣ គីឡូម៉ែត្រតភ្ជាប់បន្ថែមលើផ្លូវ ៣៧ ខ្សែនិងផ្លូវល្បឿនលឿន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌​, រាប់ទាំងចំណាយ ៧០ លានដុល្លារលើផ្លូវ ១៤៨បេ និង ១៤៨ ប្រាក់សន្សំប្រមាណជា ៤០០​ លានដុល្លារត្រូវបានយកមកខេត្តព្រះសីហនុ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវលេខ ១៤៦បេ និងផ្លូវលេខ ១៤៨ ដែលមានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ អម្បាញ់មិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហាការកសាងផ្លូវនេះរួចហើយ ព្រមទាំងចក្ខុវិស័យមួយចំនួនផងដែរ។ ខ្ញុំមានមោទន​ភាព ដោយសារតែយើងបានធ្វើជាបន្តបន្ទាប់ ដែលថ្ងៃនេះ សមិទ្ធផលថ្មីមួយ ដែលបានកើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ ដែលយើងចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី២ របស់យើង។ ខ្ញុំសូមបញ្ជាក់បន្ដិចថា ប៉ូលសេដ្ឋកិច្ចទាំង៣ របស់កម្ពុជា ត្រូវបានកសាង នោះ៖ ទី១ គឺប៉ូលទីក្រុងភ្នំពេញ, ទី២ គឺខេត្តព្រះសីហនុ និងទី៣ គឺខេត្តសៀមរាប។ ប៉ូលទាំង៣…

សេចក្តីដកស្រង់ប្រសាសន៍ បើកដំណើរការសាកល្បងសួនទឹកកំសាន្ត Garden City Water Park

អតីតតំបន់ជ្រកកោននៃពួកឧទ្ទាមខ្មែរក្រហម ក្លាយជាតារាងហ្គោល សណ្ឋាគារ និងពហុកីឡដ្ឋាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយគ្នាក្នុងការបើកឱ្យដំណើរការសាកល្បង នៃតំបន់សួនទឹក Garden City វិនិយោគដោយឧកញ៉ា លី យ៉ុងផាត់ និងដែលបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែ(នេះជា)ការបោះទុន(មួយ)នៅតំបន់ ដែលពីអតីតកាលគឺជាកន្លែងជ្រកកោននៃពួកឧទ្ទាម (លួចលាក់)ក្នុងការបាញ់ចូលទីក្រុងភ្នំពេញ។ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចអំពីប្រវត្តិនៃទីតាំងនេះ។ ខ្ញុំធ្លាប់បានលើករួចខ្លះមកហើយ។ នៅក្នុងឆ្នាំ ១៩៨៩ គ្រាដែលអតីតរដ្ឋកម្ពុជាបានធ្វើពិធីបុណ្យខួបលើកទី ១០ នៃថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ពួកខ្មែរក្រហមបានប្រើប្រាស់តំបន់ទាំងនេះ ជាទីតាំងបាញ់ចូលទៅទីក្រុងភ្នំពេញ។ ប៉ុន្តែគេមិនបានបាញ់ទៅដល់ទីក្រុងភ្នំពេញទេ បាញ់ចូលក្បែរត្រឹមឃ្លាំង ស៊ូគីមិច (ឃ្លាំងប្រេង) នៅឫស្សីកែវ។ តាមរយៈសកម្មភាពទាំងនោះ កាលពីទសវត្សរ៍ ឆ្នាំ ១៩៨០ យើងបានបញ្ជូនយុវជននៅទីក្រុងភ្នំពេញ និងបញ្ជូនមន្ត្រីរដ្ឋការនៅពេលនោះតាមស្ថាប័ន ឱ្យមកកាប់ឆ្ការព្រៃដើម្បីកាត់បន្ថយការជ្រកកោនរបស់ពួកខ្មែរក្រហម។ រយៈពេលក្រោយមក តំបន់នេះក្លាយទៅជាតំបន់នៃការអភិវឌ្ឍមួយ ដែលដំបូងគឺចាប់ផ្តើមពីលោក ឧកញ៉ា…

សារលើហ្វេសប៊ុក អំពី ការរឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស

បើកបរត្រូវគោរពច្បា ប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលនេះ ការរឹតបន្តឹងច្បាប់ ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។ ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕