សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន

ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីជំរាបជូនអស់លោក លោកស្រី នាងកញ្ញា (ខាង)សារព័ត៌មាន។ ខ្ញុំសង្ឃឹមថា អស់លោក/លោកស្រីទាំងអស់ ពិតជាបានតាមដាននូវព្រឹត្ដិការណ៍ព្រឹកមិញនេះ​ ចាត់ទុកថាជាព្រឹត្តិ​ការណ៍ប្រវត្ដិសាស្ដ្រ ដែលយើងបានធ្វើដើម្បីនិរន្ដភាពនៃសន្ដិភាពនិងការអភិវឌ្ឍរបស់យើង។​ មុននឹងចូលដល់ខ្លឹមសារ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់ព្រះមហាក្សត្រជាទីសក្ការៈ និងហ្លួងម៉ែ ដែលព្រះអង្គបានតែងតែផ្ដល់នូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសកម្មភាពទាំងឡាយដែលខ្លួនខ្ញុំបានធ្វើក្នុងរយៈពេលកន្លងទៅ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណដល់សហការី មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការរួមចំណែកនិងជួយជំរុញដល់​ការអនុវត្ដគោលនយោបាយដែលបានដាក់ចេញ។ កាន់តែពិសេសទៅទៀត ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរព្រះ​គុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ដែលបានតែងតែផ្ដល់នូវការគាំទ្រនៅក្នុងរយៈពេលជាង ៤៤ឆ្នាំ នៃសកម្មភាពរបស់រាជរដ្ឋាភិបាល និងជាង ៣៨ឆ្នាំ នៃការបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីរបស់ប្រទេស។ (១) កាន់អំណាចយូរជាងគេលើពិភពលោក ខ្ញុំនឹងផ្ដល់នូវចម្លើយនៅពេលដែលមានសំណួរ។ ថ្ងៃនេះ ខ្ញុំនឹងផ្ដល់ឱកាសសម្រាប់សំណួរទាំងឡាយ។ អស់​លោកអាចនឹងចោទសួរសម្រាប់ខ្ញុំ។ ខ្ញុំគួរតែជម្រាបថា នៅលើពិភពលោកនេះ អ្នកដែលកាន់អំណាចយូរជាងគេគឺខ្ញុំនេះឯង។ បើយើងគិតអំពីពេលវេលាដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំធ្លាប់បានបញ្ជាក់ម្ដងរួចមកហើយថា គិតពីថ្ងៃច័ន្ទ ទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីបានចំនួន ២០១៤ សប្ដាហ៍ គិតជាថ្ងៃគឺបាន ១៤ ០៩៩ ថ្ងៃ គិតជាខែគឺបាន…

សេចក្តីដកស្រង់សង្កថា ពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត

ធនធានមនុស្សមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ​ចំពោះជ័យលាភីនៅសាកលវិទ្យា​ល័យ​ពុទ្ធិសាស្រ្ត។ ខ្ញុំពិតជាមានការរីករាយដោយសារធនធានមនុស្សរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ​កាន់តែ​​មាន​​ការកើនឡើង​ តាមរយៈការខិតខំរួមរបស់យើងទាំងអស់គ្នា។ កាលពីដើមអាទិត្យនេះ ខ្ញុំក៏បាន​ចូលរួម​ចែក​សញ្ញាបត្រសម្រាប់សាកលវិទ្យាល័យបញ្ញាជាតិ។ ថ្ងៃនេះ គឺយើង​ចែកសញ្ញាបត្រសម្រាប់និស្សិត ៣ កម្រិត៖ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់និស្សិត ១.៦៩៤ នាក់។ ប្រ​ធានក្រុម​ប្រឹក្សាភិបាលសាកលវិទ្យាល័យបានធ្វើរបាយការណ៍អម្បាញ់មិញ ពីវឌ្ឍនភាព​ដែល​បានកើត​ឡើង​ពេល​កន្លងទៅនេះ ក្នុងនោះរាប់ទាំងការបណ្តុះបណ្តាល ក៏ដូចជាការចុះធ្វើសកម្មភាពមនុស្ស​ធម៌របស់សាកល​វិទ្យាល័យ។ ខ្ញុំសង្ឃឹមថា យើងបន្តដំណើរនេះតទៅទៀត តាមរយៈការលើកកម្ពស់​គុណ​ភាពនៃកម្រិតឧត្តម​សិក្សា។ យើង​ធ្វើទាំងព្រម ធ្វើលើកម្រិតតាំងពីបឋម មធ្យម និងថ្នាក់ឧត្តម របស់​យើងនេះ។ ដូចដែលបានដឹង​ហើយ​ថា ម្សិលមិញក៏មានការជួបសិស្សនិទ្ទេស A ដែលអមដំណើរមក​ទាំងក្រុមគ្រួសារ ដើម្បីទទួលបាននូវ​ការ​លើកទឹកចិត្ត ជាមួយនឹងសិស្សជាង ៥ ម៉ឺននាក់ទៀត ដែលបានប្រឡងជាប់​នៅក្នុង​ឆ្នាំនេះ ដែលមាន​អត្រា​រហូតទៅដល់ ៦២% មកប្រៀបធៀបទៅនឹងរយៈពេលនៃ​កំណែ​ទម្រង់​ដំបូង​របស់​យើងដែលមានអត្រាជាប់​ត្រឹម​តែជាង ៤០% បន្តិច។​ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលបាន​ខិតខំនៅក្នុងការ​បណ្តុះ​បណ្តាលនិស្សិតនៅទីនេះ ហើយក៏មានសល់នៅនិស្សិតមួយចំនួនផ្សេងទៀត ដែល​កំ​ពុងបន្តការសិក្សា។ សូមអរគុណទៅដល់សាកលវិទ្យាល័យដែលបានជួយសម្រាប់អាហារូបករណ៍​ចំពោះ​ខ្ញុំ ហើយដែលក្នុងនោះ ក៏បានផ្តល់ឲ្យនិស្សិតដែលគ្មានលទ្ធភាពបានចូលសិក្សានៅ​ក្នុងនេះ​ផងដែរ។ កោតសរសើរដល់និស្សិត និងគ្រួសាររបស់និស្សិតជ័យលាភី ខ្ញុំក៏សុំយកឱកាសនេះ…