បាឋកថាពិសេស សម្ដេចតេជោ ហ៊ុន សែន ស្ដីពី «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ»

បណ្ឌិត វ៉ាន់ ហា រូ​ (Van Ha Ryu) សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិតឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី! ជាបឋម ខ្ញុំ​សូមអរគុណសាជាថ្មីដល់ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ ដែល​បានផ្តល់​ សញ្ញាបត្របណ្ឌិតកិត្តិយសលើ​ផ្នែក «ភាពជាអ្នក​ដឹកនាំ និងការកសាងសន្តិភាព» ដល់រូបខ្ញុំ។ ជាមួយនឹងកិត្តិយសដ៏ថ្លៃថ្លានេះ ខ្ញុំ​ក៏សូមចែករំលែកនូវបទបាឋកថារបស់ខ្ញុំ​ ស្តីពី​​ «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិ​ឡើងវិញ» ដែលខ្ញុំ​អាចនិយាយបានថា ប្រធានបទនេះពិតជាទាក់ទងនឹង​បេសកកម្ម​ស្ទើរតែពេញ​មួយជីវិតរបស់ខ្ញុំ​ ដែល​បាន​ដឹកនាំ​ប្រទេសកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំ។ នេះក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំ​ដែរ នៅក្នុងការចែករំលែក​បទពិសោធគ្រប់គ្រងប្រទេសកម្ពុជា ដល់សាធារណមតិ​ជាតិ និងអន្តរជាតិ បន្ទាប់ពីខ្ញុំ​បានសម្រេចចិត្ត​ដាក់អម្រែកនៃភារកិច្ច​ជា​ប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យ​អ្នក​បន្តវេនជំនាន់ក្រោយទទួលបន្ត។ [ផ្ដើមសេចក្ដីអធិប្បាយ១] ការសម្រេចចិត្តក្នុងការផ្ទេរការគ្រប់គ្រងអំណាចទៅកាន់អ្នកជំនាន់ក្រោយអាចចាត់ទុកថាជាបទពិសោធថ្មីមួយទៀតរបស់កម្ពុជា ដែលនោះឆ្លើយតបទៅនឹងសំណួរថា តើក្រោយ ហ៊ុន សែន ជានរណា? ត្រូវបានដោះស្រាយរួចរាល់ជាងមួយឆ្នាំរួចមកហើយ។…

សុន្ទរកថា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា (៧/០១/១៩៧៩-៧/០១/២០១៦)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃ​រាជ សម្តេចព្រះរាជាគណៈ ​និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ​ជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិ​ទាំងអស់​ជាទីគោរពស្នេហា!