​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ រដ្ឋាភិបាលកំពុងរៀបចំតម្រូវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង បន្ថយអត្រាការប្រាក់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ

FN ៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ទូទាំងខេត្តសៀមរាប ដោយមានការចូលរួមប្រមាណចំនួន៨៨០នាក់។ នៅក្នុងឱកាសសំណេះសំណាលនោះឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សមាជិកបក្សទាំងអស់ត្រូវធ្វើការណែនាំដល់បង្អូនប្រជាជន កុំឲ្យចាញ់ពាក្យឃោសនារបស់បក្សមួយចំនួន ដែលបាន លើកឡើងថា (បើសិនបក្សគេឈ្នះឆ្នោត គេនឹងលុបចោលបំណុលដែលបងប្អូនជំពាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់) ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា វាមិនអាចទៅរួចទេ ព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនមែន ជារបស់រដ្ឋទេ ហើយរដ្ឋក៏មិនមានសិទ្ធក្នុងការលុបចោលនូវ បំណុលទាំងនេះបានឡើយ។ ជាមួយនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំ ដើម្បីតម្រូវឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជា បន្ថយអត្រាការប្រាក់ដល់កម្រិតមួយ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាជនយើង។ បន្ថែមពីលើនេះទៀត នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានបញ្ជាក់ថា បច្ចុប្បន្នសម្ដេចតេជោ កំពុងសម្របសម្រួលជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបសំណើរស្នើទៅអង្គរការយូនីស្កូល ដើម្បីកាត់ឆ្វៀលដីពីតំបន់ដែលជាប់អប្សរាមួយចំនួនដើម្បីផ្ដល់ប្លង់កម្មសិទ្ធ ជូនបងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ជាចុងបព្ចាប់ក៏បានផ្ដាំផ្ញើ និងណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ…

​គោលនយោបាយល្អ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលុប​បំណុល​ពីអតិថិជន អស់ជិត​២លានដុល្លារ

FN ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បានលុបបំណុលអស់ជាង៧ពាន់លានរៀល ដែលស្មើប្រមាណជិត២លានដុល្លារអាមេរិក ចំពោះអតិថិជនប្រាក់កម្ចី ដែលទទួលមរណភាព នេះបើគិតចាប់តាំងពីឆ្នាំ២០១០ មកដល់បំណាច់ឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ AMK ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមីនានេះ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ឆ្នាំ២០១៦ អេ អឹម ខេ បានលុបបំណុល ពីអតិថិជនប្រាក់កម្ចីរបស់ខ្លួន ដែលទទួលមរណភាព ដោយសារជំងឺ និង គ្រោះថ្នាក់ផ្សេងៗ មានទំហំទឹកប្រាក់ជាង ២ពាន់លានរៀល ដែលស្មើនឹងជិត៦០ម៉ឺនដុល្លារអាមេរិក។ ទាំងនេះ គឺជាការរួមចំណែករបស់ អេ អឹម ខេ ដើម្បី សម្រាលបន្ទុកក្នុងក្រុមគ្រួសារអតិថិជនរបស់ខ្លួន ពោលគឺ អ្នកដែលជាប្តី ឬ ប្រពន្ធ ឬ កូន ដែលនៅរស់មិនមានកាតព្វកិច្ច ក្នុងការបង់សងជំនួសឡើយ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា «ជាទូទៅបំណុលដែលនៅសល់របស់អតិថិជន ដែលបានទទួលមរណភាពជាយថាហេតុ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកដែលនៅរស់ក្នុងការបង់សងជំនួស។…

​នៅព្រឹកនេះ តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសុំនៅក្រៅឃុំរបស់ មន្រ្តីអាដហុក និងគ.ជ.ប

FN ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសុំនៅក្រៅឃុំរបស់ មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់។ មន្រ្តីអាដហុក និង គ.ជ.ប ទាំងនោះរួមមាន ១-លោក នី សុខា ២-លោក ណៃ វង់ដា ៣-លោក យី សុខសាន្ត ៤-លោក លឹម មុន្នី ៥-លោក នី ចរិយា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងសញ្ចារកម្ម កាលពីឆ្នាំមុន៕