​សាររំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អានី សុខអាន

FN ៖ នៅមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកមរណភាពទុក្ខជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ​នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ នៅលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «សូមសម្តែងនូវសមានទុក្ខ ស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគអនេកប្បការ ព្រោះថាមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្តីភាពបំផុត ចំពោះភរិយា ហើយក៏ជាការបាត់បង់លោកឪពុក និងជីតាពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះ បុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ជាស្រឡាញ់ លើសពីនេះទៀត នេះក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ដែលបានបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្ម​សព្វបែបយ៉ាង»។

អាជ្ញាធរអគ្គិសនីកម្ពុជា ជូនដំណឹងពីការបន្ថយថ្លៃអគ្គិសនី នៅតំបន់ចែកចាយ របស់អគ្គិសនីកម្ពុជា ចំនួន១១តំបន់ ស្ថិតក្នុងរាជធានី-ខេត្តចំនួន១២

FN ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសដល់សាធារណជន អ្នកប្រើប្រាស់អគ្គិសនី ដែលឋិតនៅក្នុងដែនអាជ្ញាបណ្ណ ចែកចាយរបស់អគ្គិសនីកម្ពុជាចំនួន១១តំបន់ ដែលទទួលប្រភពអគ្គិសនី ពីបណ្តាញជាតិ ស្ថិតនៅក្នុងរាជធានី-ខេត្ត១២។ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់វិក្កយបត្រថ្លៃអគ្គិសនីដែលចេញចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ ខាងក្រោមនេះ ជាឯកសារសេចក្តីជូនដំណឹង និងឧបសម្ព័ន្ធបង្ហាញអំពីទីតាំង នៃតំបន់ចែកចាយអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដែលត្រូវបន្ថយថ្លៃលក់អគ្គិសនី បែងចែកតាមរាជធានី/ខេត្តនីមួយៗ៖ * សេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ស្ដីពីការពិគ្រោះយោបល់សាធារណៈលើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ខួបនៃឆ្នាំ ២០១

រដ្ឋមន្រ្ដីម៉ម ប៊ុនហេង៖ ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាល បន្ដដាក់ចេញវិធានការចំនួន៣ ដើម្បីឆ្លើយតបនឹងបញ្ហាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ

FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីមក្រសួងសុខាភិបាល បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ ក្រសួងបានបន្ដដាក់ចេញ នូវវិធានការចំនួន៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដែលតែងតែប្រឈមនៅពេលបច្ចុប្បន្នេះ ។ លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសបើកសន្និបាតសុខាភិបាល លើកទី៣៨ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលមានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តជាតិផងដែរ។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «វិធានការ ដែលក្រសួងដាក់ចេញ ដើម្បីបម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ មានចំនួន៣ចំណុច គឺទី១-ការបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, ទី២-ការចាក់ជូននូវថ្នាំបង្ការ ដល់មាតា និងទារក ក្នុងការលើកកម្ពស់សុខភាពរបស់ពួកគាត់ និងទី៣-ការពង្រឹងវិជ្ជាជីវៈរបស់យើង ការបណ្ដុះបណ្ដាបន្ថែម ចំពោះមន្ដ្រី និងបុគ្គលិកយើង ឲ្យកាន់តែមានសុខភាពខ្ពស់ ជាមួយនឹងឧបករណ៍ប្រើប្រាស់ ឲ្យកាន់តែទំនើប សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុក ហើយក្រៅពីនឹង យើងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច​ដើម្បីគ្របដណ្ដប់សេវាសុខាភិបាល របស់យើង ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា ពិសេសក្នុងតំបន់ដាច់ស្រយាល ប្រជាជនដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង…