​ពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមផងដែរ

FN ៖ នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ មន្រ្តីរាជការ និងភ្ញៀវជាច្រើនបានចូលរួមដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីរៀបចំពិធីបូជា។ នៅក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំងក៏បានចូលរួមដែរ ! នៅក្នុងពិធីបូជាសពនេះ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែកសម្តេចពញាចក្រី ហេង…

​ថ្ងៃអាទិត្យនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋជិត២ពាន់នាក់ នៅស្រុកខ្សាច់​កណ្ដាល

FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៥១នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បាននិងកំពុងចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពល​រដ្ឋចំនួន ១៩៩៤នាក់ ក្នុងនោះស្រ្ដីមានចំនួន១៣៨៨នាក់ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន ២៥១នាក់ ដឹកនាំដោយ លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ លោក ហ៊ុន​ ម៉ានី​ តំណាង លោក ហ៊ុន​ ម៉ានី​ និងបានសហការជាមួយ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍គណ:ពង្រឹងមូលដ្ឋានឃុំវិហារសួគ៌និងឃុំស៊ីធរ តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:អចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាលនិងស្រុកល្វាឯម, លោក នួន ផារ័ត្ន សមាជិកអចិន្ដ្រៃយ៍…

​ក្រសួងសុខាភិបាល៖ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងក ជួយព្យាបាលពលរដ្ឋកម្ពុជាយ៉ាងច្រើន រួមទាំងកាត់បន្ថយលំហូរទៅព្យាបាលនៅក្រៅប្រទេស

FN ៖ លោកស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សកម្មភាពរបស់សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ករ សល្យសាស្ដ្រ ក្បាល និងកនៅកម្ពុជា កន្លងមកនេះ បានជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនយើង បានយ៉ាងច្រើន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលំហូរទៅព្យាបាលនៅក្រៅប្រទេស។ លោកលើកឡើងបែបនេះ ក្នុងទិវាវេជ្ជាសាស្ដ្រ ORL របស់សមាគមជំងឺ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ដ្រ ក្បាល និងក កម្ពុជា នៅថ្ងៃទី១៩ ខែមីនានេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីភាគីដៃគូ ជាតិ និងអន្ដរជាតិជាច្រើនផងដែរ។ លោកបន្ដថា «លើសពីនេះ សមាគមគ្រូពេទ្យនេះ ក៏បានសហការជាមួយក្រុមគ្រូពេទ្យ ORL របស់មន្ទីរពេទ្យ JIKEI ដែលមានស្ដង់ដាអន្ដរជាតិ របស់ប្រទេសជប៉ុនថែមទៀត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្លាស់ប្ដូរបទ​ពិសោធន៍គ្នា​ទៅវិញទៅមក ពិសេសបញ្ជូននូវគ្រូពេទ្យយើងទៅសិក្សារៀនសូត្រនៅប្រទេសជប៉ុនផ្ទាល់តែម្ដង ដោយនេះបានផ្ដល់​អត្ថប្រយោជន៍​កាន់តែខ្ពស់ ក្នុងការបណ្ដុះបណ្ដាវិជ្ជាជីវៈ និងចំណេះជំនាញច្បាស់លាស់របស់គ្រូពេទ្យយើង កាន់តែច្រើនជាបន្ដបន្ទាប់ ដែលនេះជាផ្នែកមួយក្នុងការផ្ដល់សេចក្ដីទុកចិត្ដ ដល់ប្រជាជនកម្ពុជាយើង តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ »។…