ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្សសង្រ្គោះជាតិ​ ខុសច្បាប់

FN ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖​ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។ លើសពីនោះទៀត សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យគណបក្សសង្រ្គោះជាតិ…

អ្នកជំនាញជប៉ុន និងអាជ្ញាធរជាតិអប្សរា ពិភាក្សាបញ្ហាបច្ចេកទេស សម្រាប់ការអភិរក្ស និងជួសជុលស្ពានហាលប្រាសាទអង្គរវត្ត

FN ៖ ស្ពានហាលផ្លូវ ចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ ដើម្បីឱ្យកិច្ចការជួសជុលនេះ ស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ា នាទីក្រុងតូក្យូប្រទេសជប៉ុន។ កិច្ចពិភាក្សានេះ មានការចូលរួមពីលោកសាស្រ្តាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាសូហ្វីយ៉ា លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញដែលជាអ្នកចូលរួមផ្ទាល់ ក្នុងកិច្ចការជួសជុលស្ពានហាលនេះ។ ដោយឡែកអ្នកជំនាញជប៉ុនជាច្រើនរូប ដែលមានជំនាញពាក់ព័ន្ធផ្សេងៗ ត្រូវបានអញ្ជើញដោយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលរួមផ្តល់យោបល់បន្ថែមទៀត លើកិច្ចការជួលជុលស្ពានហាលនេះ ឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។ លោក លី វណ្ណា ក្នុងនាមអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញទាំងអស់ ដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផ្សេង នៅប្រទេសជប៉ុនដែលបានផ្តល់ យោបល់ជាជំនួយផ្នែកបច្ចេកទេស ដ៏សំខាន់ក្នុងពេលនេះ។ អាជ្ញាធរជាតិអប្សរា…

លោក ហ៊ាន សាហ៊ីប៖ វិស័យឯកជនជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច និងរួមចំណែកបង្កើនប្រភពទុនវិនិយោគ

FN ៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចថា វិស័យឯកជនបានតួនាយ៉ាងសំខាន់ក្នុងការអូសកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកបង្កើនប្រភពទុនវិនិយោគ និងបង្កើនការងារជូនប្រជាពលរដ្ឋ។ ក្រៅពីនោះ វិស័យឯកជន ក៏បានរួមចំណែកបង្កើនប្រភពចំណូលថវិកាជាតិ តាមរយៈការបង្កើតតម្រូវការក្នុងស្រុក និង ការបង់ពន្ធជូនរដ្ឋជាដើម។ លោក ហ៊ាន សាហ៊ីប ថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។ ការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងបំណងពង្រឹងសមត្ថភាព លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោក ហ៊ាន សាហ៊ីប បានហៅកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្សព្វផ្សាយ និង ផ្តល់ព័ត៌មានទៅកាន់វិស័យឯកជន ព្រមទាំងទទួលបាននូវទិន្នន័យចាំបាច់ពីវិស័យឯកជនវិញ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និង រៀបចំគោលនយោបាយថ្មីៗប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបាននូវក្តីកង្វល់ ឬ សំណូមពររបស់វិស័យឯកជន។ លោករដ្ឋលេខាធិការបានបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋ និង វិស័យឯកជនខាងលើនេះ នឹងជួយធ្វើឱ្យរាជរដ្ឋាភិបាលបានយល់ដឹងបន្ថែមអំពីការលំបាក…