​សម្តេច​ក្រឡាហោម ស ខេង​ ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការគាបសង្កត់ ការគំរាមកំហែងប្រជាពលរដ្ឋ នាំឲ្យប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ

FN ៖ ពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ កែប្រែកំហុសខុសឆ្គងកន្លងមក ដូចជា ការគាបសង្កត់ ការគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ ហើយត្រូវ​បន្តលើកម្ពស់ការបម្រើ ​ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ថ្លែងបែបនេះត្រូវបានធ្វើឡើងនៅព្រឹក២៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាស​អញ្ជើញ​បញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ វត្តពោធិរតនារាម ហៅវត្តគោគថ្ងាន់ ស្ថិតនៅភូមិល្ហើយ ឃុំព្រាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោក ប៊ិន ជីវ័ន អភិបាលស្រុកកញ្រ្ជៀច បានជម្រាបជូនអង្គពិធីថា វត្តនេះចាប់ផ្តើមកសាងនៅឆ្នាំ២០០៤។ វត្តគោគថ្ងាន់នេះ កើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាពីសប្បុរសជន និងតាមរយៈបុណ្យកឋិនទាន បុណ្យផ្ការស្មីសាមគ្គី និងតាមគ្រប់រូបភាពពិសេស មានការជ្រោមជ្រែងពីម្តេចក្រឡាហោ ស ខេង និងលោកជំទាវ ព្រមទាំង​នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី រួមជាមួយក្រុមការងារគណបក្យប្រជាជនខេត្ត ស្រុក ឃុំ ទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិសទ័ចាប់ផ្តើម កសាងព្រះវិហារទំហំ១១,៤ម៉ែត្រ គុណ២១,៤ម៉ែត្រ…

​នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាល​ជាមួយអតីតយុទ្ធជន​ក្នុងខេត្តព្រះសីហនុ និងសម្រេចសាងសង់ផ្ទះ៤ខ្នង ជូនអតីតយុទ្ធជនក្រលំបាក

FN ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ២៥២នាក់ នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានសម្រេច​សាងសង់ផ្ទះចំនួន ៤ខ្នង ជូនអតីតយុទ្ធជន ៤គ្រួសារដែលកំពុងជួបការលំបាកក្នុងជីវភាព។ ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យថ្នាក់ដឹកនាំសមាគម ថ្នាក់ខេត្ត ក្រុង ស្រុក និងសាខា ឃុំ សង្កាត់ បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនតាមភូមិ ឃុំ ដែលទទួលខុសត្រូវ ដើម្បីស្វែងយល់​ពីស្ថានភាព​ជីវភាព ស្ថានភាពសុខភាពរបស់អតីតយុទ្ធជន ហើយត្រូវរិះរកគ្រប់លទ្ធភាព​ជួយអន្តរាគមន៍ឲ្យបាន​ទាន់ពេលវេលា​ក្នុងករណីក្រុមគ្រួសារអតីតយុទ្ធជន ជួបការលំបាកក្នុងជីវភាព ឬ មានគ្រោះថ្នាក់ មានជំងឺ ត្រូវការជំនួយ​សង្គ្រោះបន្ទាន់ ឬ បើមានបងប្អូនអតីតយុទ្ធជនណាម្នាក់ទទួលមរណភាព ត្រូវចលនាគ្នាជួយរៀប​ចំបុណ្យសពឲ្យបានឧឡារិកបំផុត ជាកិត្តិយសចុងក្រោយឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់។ នាយឧត្តមសេនីយ គន់ គីម បញ្ជាក់ថា «ទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែក ក្នុងស្មារតីសាមគ្គី ជួយគ្នាទៅវិញ ទៅមក របស់សមាគមយើង…

​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្ដេចតេជោ ចុះជួយពិនិត្យជំងឺជូនពលរដ្ឋជាង៣ពាន់នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល

FN ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច​តេជោ ហ៊ុន សែន ជួយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង (ទល់មុខវត្តព្រែកតាដួង) ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនេះមានចំនន៣,២១៧នាក់ ក្នុងនោះ ពិនិត្យអ្នកជំងឺទូទៅបាន ២,១៨៧នាក់, អ្នកជំងឺភ្នែក ៣០៥នាក់, អ្នកជំងឺត្រចៀក ច្រមុះ បំពង់ក ៩៥នាក់, អ្នកជំងឺសម្ភព ​រោគស្រ្តី ៦៨នាក់, ពិគ្រោះអ្នកជំងឺវះកាត់៨១នាក់, ​​វះកាត់តូចបាន៩នាក់, ពិនិត្យព្យាបាលធ្មេញបាន១៨០នាក់, ពិនិត្យអេកូបេះដូងបានចំនួន៧២នាក់, ​អេកូពោះបានចំនួន៨៩នាក់ និងពិនិត្យជំងឺកុមារបានចំនួន១៤០នាក់។ ជាមួយគ្នានោះ ប្រជាជនមានសេចក្តីត្រេកអរ និងពេញចិត្តជាពន់ពេកចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច​តេជោ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្តេច​ ដែលតែងតែ​យកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាជនទូទៅ ពិសេសនៅថ្ងៃនេះឃុំព្រែកថ្មី…