FN ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ជួយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង (ទល់មុខវត្តព្រែកតាដួង) ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនេះមានចំនន៣,២១៧នាក់ ក្នុងនោះ ពិនិត្យអ្នកជំងឺទូទៅបាន ២,១៨៧នាក់, អ្នកជំងឺភ្នែក ៣០៥នាក់, អ្នកជំងឺត្រចៀក ច្រមុះ បំពង់ក ៩៥នាក់, អ្នកជំងឺសម្ភព រោគស្រ្តី ៦៨នាក់, ពិគ្រោះអ្នកជំងឺវះកាត់៨១នាក់, វះកាត់តូចបាន៩នាក់, ពិនិត្យព្យាបាលធ្មេញបាន១៨០នាក់, ពិនិត្យអេកូបេះដូងបានចំនួន៧២នាក់, អេកូពោះបានចំនួន៨៩នាក់ និងពិនិត្យជំងឺកុមារបានចំនួន១៤០នាក់។
ជាមួយគ្នានោះ ប្រជាជនមានសេចក្តីត្រេកអរ និងពេញចិត្តជាពន់ពេកចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្តេច ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាជនទូទៅ ពិសេសនៅថ្ងៃនេះឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល៕