​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្ដេចតេជោ ចុះជួយពិនិត្យជំងឺជូនពលរដ្ឋជាង៣ពាន់នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល

FN ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច​តេជោ ហ៊ុន សែន ជួយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង (ទល់មុខវត្តព្រែកតាដួង) ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនេះមានចំនន៣,២១៧នាក់ ក្នុងនោះ ពិនិត្យអ្នកជំងឺទូទៅបាន ២,១៨៧នាក់, អ្នកជំងឺភ្នែក ៣០៥នាក់, អ្នកជំងឺត្រចៀក ច្រមុះ បំពង់ក ៩៥នាក់, អ្នកជំងឺសម្ភព ​រោគស្រ្តី ៦៨នាក់, ពិគ្រោះអ្នកជំងឺវះកាត់៨១នាក់, ​​វះកាត់តូចបាន៩នាក់, ពិនិត្យព្យាបាលធ្មេញបាន១៨០នាក់, ពិនិត្យអេកូបេះដូងបានចំនួន៧២នាក់, ​អេកូពោះបានចំនួន៨៩នាក់ និងពិនិត្យជំងឺកុមារបានចំនួន១៤០នាក់។ ជាមួយគ្នានោះ ប្រជាជនមានសេចក្តីត្រេកអរ និងពេញចិត្តជាពន់ពេកចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច​តេជោ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្តេច​ ដែលតែងតែ​យកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាជនទូទៅ ពិសេសនៅថ្ងៃនេះឃុំព្រែកថ្មី…

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់កម្ពុជាថា រំលោភសិទ្ធិមនុស្ស

FN ៖ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយចំនួន ដែលបានរិះគន់កម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស។ លោក ណី សំអុល បានបញ្ជាក់ថា «សេចក្តីថ្លែងការណ៍ទាំងនោះ បកស្រាយយ៉ាងអយុត្តិធម៌ ក្នុងន័យអវិជ្ជមានមកលើស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលតែលើព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលប្រើប្រាស់ទាំងស្រុងទៅនឹងអ្វីបានកើតឡើងជាក់ស្តែង ដោយព្រងើយកន្តើយទៅនឹងការអភិវឌ្ឍន៍ទាំងឡាយ ដែលបានសម្រេចរហូតដល់បច្ចុប្បន្ន និងការតាំងចិត្តដ៏សុចរិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស»។ លោកបានបន្ថែមទៀតថា «កម្ពុជា​បានយល់ច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវទាំងឡាយ ដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនជាសមាជិក។ ប៉ុន្តែយើងខ្ញុំក៏ជឿផងដែរថា សិទ្ធិគឺមានដែនកំណត់ មិនមែនដាច់ខាតនោះទេ ដូច្នេះហើយ បុគ្គលគ្រប់រូប គួរតែប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយទំនួលខុសត្រូវ»។

អ្នកនាំពាក្យបក្សប្រជាជន៖ ការស្ទង់មតិដែលបង្ហាញថា បក្សប្រឆាំងឈ្នះ៦០ភាគរយ គឺជាឧបាយកលទុច្ចរិត និងការបំភាន់សាធារណជន

FN ៖ ការស្ទង់មតិមួយដែលថា គណបក្សប្រឆាំងនៅកម្ពុជា នឹងឈ្នះឆ្នោត៦០ភាគរយ នាពេលខាងមុខនេះ គឺជាការស្ទង់មតិដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាឧបាយកលទុច្ចរិតមួយ ដែលធ្វើឡើងដើម្បីបំភាន់សាធារណជន មុនការបោះឆ្នោត។ នេះគឺជាលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលឆ្លើយតបទៅនឹង ការចុះផ្សាយអំពីលទ្ធផលស្ទង់មតិដ៏សំងាត់នោះ។ ការផ្សព្វផ្សាយអំពីលទ្ធផលស្ទង់មតិដ៏ចម្លែកនេះ បានធ្វើឡើងដោយសារព័ត៌មានមួយចំនួន ដែលបានដកស្រង់សម្តីមន្រ្តីសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោត។ បណ្តាញផ្សព្វផ្សាយទាំងនោះ បានដកស្រង់សម្តីរបស់បុរសឈ្មោះ លោក យឿង សុធារ៉ា ដែលអះអាងថា មានការស្ទង់មតិមួយដោយស្ថាប័នអន្តរជាតិ បង្ហាញថា គណបក្សសង្រ្គោះជាតិ នឹងឈ្នះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា បុរសម្នាក់នោះ ដែលគេជឿថា ជាអ្នកគាំទ្រគណបក្សប្រឆាំង ពុំបានបង្ហើបអំពី ស្ថាប័នអន្តរជាតិ ដែលបានធ្វើការស្ទាប់ស្ទង់មតិនេះឡើយ។ លោក សុខ ឥសាន បានមានការសង្ស័យថា ការស្ទាបស្ទង់មតិនោះ ធ្វើឡើងដោយលួចលាក់ និងជាការស្ទង់មតិខ្យល់ ហើយបង្ហាញលទ្ធផលលម្អៀងទៅរកគណបក្សប្រឆាំង។ លោកបានថ្លែងថា «មានអង្គការបរទេសមួយ បានលួចធ្វើការស្ទង់មតិដោយលួចលាក់ ដែលចេញលទ្ធផលមិនច្បាស់លាស់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោតដល់ទៅ៦០ ភាគរយឯណោះ។ ការប៉ាន់ស្មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ…