សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រចេះក្រុង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកក្រុងក្រចេះសាជាថ្មីម្តងទៀត ដើម្បី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាចំនួន ៣ ខ្នង (ស្មើនឹង) ៤៨ បន្ទប់ ដែលកាលពីថ្ងៃទី ២៨ ខែ កក្កដា ២០១៦ កន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីពិភាក្សាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរកវិធីដើម្បីកសាងនូវអគារសិក្សានេះឡើង។ តាមរូបភាពដែលបានបោះនៅទីនេះ កាលពីពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានពាក់អាវដូច្នោះដែរ ព្រោះចាំបានថាចេញពីត្រង់ហ្នឹងទៅៗ ជួបជាមួយនឹងមន្ត្រីឃុំ/សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ និងថតរូបនៅមាត់ទន្លេ …។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានច្បាស់ថា ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរកាត់មុខសាលានេះ ពេលនោះ ដូចជាបានចេញពីផ្សារ ហើយបានមកចូលកន្លែងហ្នឹង ហើយចេញពីត្រង់ហ្នឹងបានទៅផ្សារអូរប្ញស្សី ហើយចេញពីផ្សារអូរប្ញស្សីមកបានជួបមន្ត្រី រួចបានបាយថ្ងៃត្រង់ ហើយទៅភ្នំពេញតែម្តង។ អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីផ្នែកអប់រំ ពិនិត្យឡើងវិញនូវអគារសិក្សាចាស់ទ្រុឌទ្រោម ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សូមអភ័យទោសអំពីកង្វះចន្លោះដែលខ្ញុំព្រះករុណាខ្ញុំពិតជាយល់ថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង នៅក្រុងក្រចេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្នុងពេលសម្តេច​អញ្ជើញទៅសំណេះសំណាល​ជាមួយមន្រ្តី​រាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីសម្តេចបាន​ពិនិត្យឃើញអគារសិក្សាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចនាំមកនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗសម្រាប់សិស្ស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖ * ពីខេត្តក្រចេះជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យពិនិត្យមើលអគារសិក្សានៅតាម សាលានានា បើមានសភាពទ្រុឌទ្រោម ត្រូវធ្វើការសាងសង់ឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះគឺជាមូលដ្ឋានទ័ពមួយក្នុងការតស៊ូរំដោះប្រទេសជាតិចេញ ពីរបបកាប់សម្លាប់ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ * សម្តេចតេជោ ហ៊ុន សែន…

​នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកកងទ័ពជើងទឹក ឲ្យខិតខំការពារបូរណភាពទឹកដី

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ ឲ្យខិត​ខំហ្វឹកហាត់ពង្រឹងសមត្ថភាព និងការពារបូរណភាពទឹកដី ជាពិសេសត្រូវចូលរួមបង្រ្កាបរាល់បទ​ល្មើលើលំហរសមុទ្រ​ឲ្យបានខ្ជាប់ខ្ជួន។ ការក្រើនរំលឹករបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលចុះសំណេះសំណាល និងសួរសុខទុក្ខ នាយនាវី នាយនាវីរង និង ពលនាវី ដែលឈរជើងប្រចាំការនៅមូលដ្ឋានសមុទ្ររាម នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងក្រើនរំលឹកឲ្យកងទ័ពជើងទឹកទាំងអស់ត្រូវចេះសាមគ្គីគ្នាគោរពច្បាប់របស់រដ្ឋ វិន័យកងទ័ព ហើយត្រូវត្រៀមខ្លួនជាស្រេចអនុវត្តន៍បទបញ្ជារបស់ថ្នាក់ដឹកនាំ។ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើដល់កងទ័ពជើងថា ត្រូវតែការពារឲ្យបានជាដាច់ខាត​នូវរាជ​រដ្ឋា​ភិបាល​ស្របច្បាប់កើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយត្រូវប្រឆាំងរាល់ការ​ប៉ុនប៉ងផ្តួល​រលំរដ្ឋាភិបាលទោះជាតាមរូបភាពណាក៏ដោយ៕