អគ្គនាយកដ្ឋានពន្ធដារ អំពាវនាវឲ្យអ្នកជាប់ពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០១៦ សូមប្រញាប់មកដាក់លិខិតប្រកាស និងបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣១ ខែមីនានេះ!

FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តី​ជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៦ ដោយអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ដែលមិន​ទាន់មកដាក់លិខិតប្រកាស និងបង់ពន្ធ សូមប្រញាប់មកបំពេញកាតព្វកិច្ច ឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ខាងមុខ​នេះ។ សេចក្តីជូនដំណឹងបានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកចំពោះម្ចាស់ សហគ្រាសជាអ្នកជាប់ពន្ធទាំងឡាយ ដែលពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាស បង់ពន្ធឲ្យបានទាន់ពេលវេលា។ ការខកខាន​មិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលា អ្នកជាប់ពន្ធនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»។ លើកពីនេះទៅទៀតនោះ ទាក់ទិននឹងការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ឆ្នាំ សម្រាប់ការចុះបញ្ជីដោយស្ម័គ្រចិត្តរបស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលរាជរដ្ឋាភិបាលចេញ​អនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ អគ្គនាយដ្ឋានពន្ធដារសង្កេតឃើញមានការភ័ន្តច្រឡំ ថាការលើកលែងពន្ធលើប្រាក់ចំណូលនេះ ត្រូវបានអនុវត្តជាទូទៅ លើសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យមទាំងអស់ ដែលនាំឲ្យសហគ្រាសមួយចំនួន ខកខានមិនបានមកបំពេញកាតព្វកិច្ចដាក់លិខិត ប្រកាសបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំឡើយ។ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា «ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល២ ឆ្នាំនេះ ផ្តល់ឲ្យចំពោះតែសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលមកចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ២០១៧…

ប្រជាពលរដ្ឋស្រុកបរសេដ្ឋជិត៤ពាន់នាក់ ថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ដែលចាត់ក្រុមគ្រូពេទ្យ ចុះព្យាបាលជំងឺជូនពួកគាត់ដល់គេហដ្ឋាន​

FN ៖ ប្រជាពលរដ្ឋជិត៤ពាន់នាក់ រស់នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២១៦នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែមីនាម្សិលមិញ បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន៤៥២៥នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៥៧៣នាក់ ជំងឺ ស្ត្រី៥១១នាក់ ជំងឺផ្លូវដង្ហើម៣១៥នាក់ ជំងឺផ្លូវចិត្ត៣១២នាក់ ជំងឺឬសដូងបាត២៩២នាក់ ជំងឺទឹកនោមផ្អែម៤១២នាក់ ជំងឺមាត់ធ្មេញ២៧៧នាក់ ជំងឺភ្នែកចំនួន២៧៩នាក់ និងជំងឺទូទៅ ៥៤៨នាក់។ លោក ផែត ផុន ប្រជាពលរដ្ឋដែលរស់នៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ…

ក្រសួងកសិកម្ម ចេញសេចក្តីសម្រេចបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ចាប់ពីថ្ងៃទី២៧ ខែមីនានេះ !

FN ៖ ទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេច បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសហគមន៍អឺរ៉ុប ដែលជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ចេញសេចក្តីព្រមានបញ្ឈប់ការនាំចូលអង្ករពីកម្ពុជា ប្រសិនបើមានសារធាតុ Tricyclazole លើសពី ០.០១មីលីក្រាមនោះ។ បន្ទាប់ពីអឺរ៉ុបដាក់ចេញនូវវិធានការនេះ ធ្វើឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញអង្ករ បានបង្ហាញពី កង្វល់ចំពោះការកម្រិតថ្មីនេះ។ សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស១មីលីក្រាមក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ៕