សំបុត្រថ្ងៃនេះ៖ កម្ពុជា ក្នុងបរិបទពិភពលោក

FN ៖ តើ «ទំនាស់» របស់ពិភពលោក «វិវត្តន៍និងប្រែប្រួល» ដូចម្តេច? តើអ្វីជា «ភ្នាក់ងារ» (Agent) នៃទំនាស់របស់ពិភពលោក? កម្ពុជា ឬបណ្តាប្រទេសតូចៗឯទៀត តិចឬច្រើនតែងរងឥទ្ធិពលពីការសាកល្បងទ្រឹស្តី និងទំនាស់របស់ពិភពលោកជានិច្ច។ ឥឡូវនេះ កម្ពុជា ក៏កំពុងរងឥទ្ធិពលនៃការសាកល្បងទ្រឹស្តី របស់ពិភពលោកនៅឡើយដែរ!។ «ទំនាស់» ធំៗរបស់ពិភពលោក «វិវត្តន៍&ប្រែប្រួល» តាមដំណាក់កាលដូចតទៅ៖ ១៖ ទំនាស់ការប្រគួតឥទ្ធិពលរបស់អាណាចក្រ! Clash of Empires (ស.វទី ៣-៨)៖ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរក៏ជាអាណាចក្រ១ ហើយ អាណាម តុងកឹង ចំប៉ាគឺសុទ្ធតែជាអាណាចក្រ។ តែទីបំផុត អាណាចក្រ ចំប៉ា បាត់ពីផែនទីពិភពលោក។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម! ២៖ ទំនាស់នៃការប្រគួតឥទ្ធិពលសាសនា!Clash of Religious (ស.វទី៨-១៤)៖ ក្នុងបរិបទកម្ពុជា គឺអាចសិក្សាតាមរយៈប្រាង្គប្រាសាទ ដែលក្នុងអំឡុងសតវត្សរ៍ទី៨-១២ កើតឡើងនូវទំនាស់ប្រជែងឥទ្ធិពលរវាង ព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គឺធំធេងណាស់។…

អ្នកតំណាងរាស្រ្តអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើននៅកម្ពុជា

FN ៖ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា នាពេលបច្ចុប្បន្នមានការអភិវឌ្ឍល្អប្រសើរច្រើន បើធៀបនឹងរយៈពេលដែលលោកបានមក បំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៤។ លោកតំណាងរាស្រ្តរបស់អាមេរិករូបនេះ រំពឹងថា អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យបានកាន់តែរីកចម្រើនបន្ថែម ទៀត។ ការបង្ហាញនូវស្ញប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជាពីសំណាក់លោក មុំ រ៉ាឌី បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។ តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនាពេលប៉ុន្មាននេះ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា មានការប្រែប្រួល និងរីកចម្រើនច្រើនទាំងផ្នែកសេដ្ឋកិច្ច ប្រព័ន្ធហេដ្ឋរចនា រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ផងដែរ ពោលគឺមានការ ខុសប្លែកគ្នាច្រើន បើធៀបនឹងឆ្នាំ២០១៤ ជាពេលលោកបានមកទស្សនកិច្ចលើកដំបូងក្រោយក្លាយជាតំណាងរាស្រ្តរបស់អាមេរិកនោះ។ លោក មុំ រ៉ាឌី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបត្រង់ អ្វីដែលខ្ញុំបានឃើញកាលពីឆ្នាំ២០១៤ និងពេលបច្ចុប្បន្ន ខ្ញុំមើលរីកចម្រើនមែនទែនផ្លូវល្អ សន្តិសុខ ក៏មាន។ ខ្ញុំមើលឃើញមានការរីកចម្រើនច្រើន»។…

អគ្គស្នងការរង ហ៉ឹម យ៉ាន៖ ម្ចាស់យានយន្ដដែលមិនបានកាត់ឈ្មោះជាម្ចាស់កម្មសិទ្ធិ ប្រឈមនឹងការផាកពិន័យ និងបញ្ជូនទៅតុលាការប្រសិនបន្តល្មើស

FN ៖ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះថា នៅពេលខាងមុខនេះ ម្ចាស់យានយន្ដទាំងឡាយណា ដែលមិនបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិត្រឹមត្រូវ ប្រឈមនឹងការផាកពិន័យ ហើយអាចឈានដល់ការបញ្ជូនសុំណុំរឿងទៅតុលាការថែមទៀត ប្រសិនបើពួកគាត់នៅតែបន្តប្រព្រឹត្តល្មើស។ ការថ្លែងដូច្នេះរបស់លោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីបច្ចេកទេសត្រួតពិនិត្យ រឹតបន្ដឹងការបើកបរ ក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ដែលមានសិក្ខាកាមចំនួន៨០រូប ដែលមកពីស្នងការរាជធានីខេត្តទាំង២៥ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានបញ្ជាក់ថា រាល់ម្ចាស់យានយន្ដដែលមិនទាន់កាត់ឈ្មោះយានយន្តទេ នៅពេលមកបង់ប្រាក់ពិន័យត្រូវយកលិខិតទិញ-លក់មកជាមួយ ប៉ុន្ដែពួកគាត់នៅតែតម្រូវឲ្យកាត់ឈ្មោះយានយន្ដឲ្យបានត្រឹមត្រូវដដែល ហើយប្រសិនបើពួកគាត់ល្មើសម្ដងទៀតក្នុងកំឡុង៦ខែ អាចត្រូវបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ក៏បានបញ្ជាក់ទៀតថា ចំពោះការផាកពិន័យលើអ្នកបើកបរល្មើសល្បឿន គឺត្រូវអនុវត្តន៍គោលការណ៍ថ្មី គឺផាក់ពិន័យ តាមស្លាកលេខរបស់យានយន្ដ ដោយនគរបាលនឹងធ្វើវិក្ក័យបត្រ ហើយផ្ញើរទៅតាមអាសយដ្ឋាន ដែលបានចុះបញ្ជីស្លាកលេខរថយន្ដទាំងនោះ បានសេចក្ដីថា នគរបាលលែងផាកនៅនឹងកន្លែងទៀតហើយ គឺផាកតាមរយៈការផ្ញើវិក្ក័យបត្រពិន័យដល់ផ្ទះ ហើយម្ចាស់យានយន្ដល្មើសត្រូវមកបង់ប្រាក់ពិន័យ។ លើសពីនេះទៅទៀត…