អគ្គស្នងការរង ហ៉ឹម យ៉ាន៖ ម្ចាស់យានយន្ដដែលមិនបានកាត់ឈ្មោះជាម្ចាស់កម្មសិទ្ធិ ប្រឈមនឹងការផាកពិន័យ និងបញ្ជូនទៅតុលាការប្រសិនបន្តល្មើស

FN ៖ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះថា នៅពេលខាងមុខនេះ ម្ចាស់យានយន្ដទាំងឡាយណា ដែលមិនបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិត្រឹមត្រូវ ប្រឈមនឹងការផាកពិន័យ ហើយអាចឈានដល់ការបញ្ជូនសុំណុំរឿងទៅតុលាការថែមទៀត ប្រសិនបើពួកគាត់នៅតែបន្តប្រព្រឹត្តល្មើស។ ការថ្លែងដូច្នេះរបស់លោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីបច្ចេកទេសត្រួតពិនិត្យ រឹតបន្ដឹងការបើកបរ ក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ដែលមានសិក្ខាកាមចំនួន៨០រូប ដែលមកពីស្នងការរាជធានីខេត្តទាំង២៥ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានបញ្ជាក់ថា រាល់ម្ចាស់យានយន្ដដែលមិនទាន់កាត់ឈ្មោះយានយន្តទេ នៅពេលមកបង់ប្រាក់ពិន័យត្រូវយកលិខិតទិញ-លក់មកជាមួយ ប៉ុន្ដែពួកគាត់នៅតែតម្រូវឲ្យកាត់ឈ្មោះយានយន្ដឲ្យបានត្រឹមត្រូវដដែល ហើយប្រសិនបើពួកគាត់ល្មើសម្ដងទៀតក្នុងកំឡុង៦ខែ អាចត្រូវបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ក៏បានបញ្ជាក់ទៀតថា ចំពោះការផាកពិន័យលើអ្នកបើកបរល្មើសល្បឿន គឺត្រូវអនុវត្តន៍គោលការណ៍ថ្មី គឺផាក់ពិន័យ តាមស្លាកលេខរបស់យានយន្ដ ដោយនគរបាលនឹងធ្វើវិក្ក័យបត្រ ហើយផ្ញើរទៅតាមអាសយដ្ឋាន ដែលបានចុះបញ្ជីស្លាកលេខរថយន្ដទាំងនោះ បានសេចក្ដីថា នគរបាលលែងផាកនៅនឹងកន្លែងទៀតហើយ គឺផាកតាមរយៈការផ្ញើវិក្ក័យបត្រពិន័យដល់ផ្ទះ ហើយម្ចាស់យានយន្ដល្មើសត្រូវមកបង់ប្រាក់ពិន័យ។ លើសពីនេះទៅទៀត…

សម្តេច ស ខេង៖ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ចូលរួមបង្ក្រាបគ្រឿងញៀនតាមមូលដ្ឋានផងដែរ

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ជាអ្នកដែលចូលរួមក្នុង ការបង្រ្កាបគ្រឿងញៀន នៅតាមមូលដ្ឋានផងដែរ ព្រោះពួកគាត់ជាអ្នកនៅជិតជនល្មើសជាងសមត្ថកិច្ច ដោយអាចរាយការណ៍ជូនសមត្ថកិច្ចបាន។ សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង​ញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែធ្វើយ៉ាងណាស្វែងរកការគាំទ្រ ពីសំណាក់ប្រជាពល ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន សហគ្រាសឯកជនផ្សេងៗទៀត ឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ជុំវិញករណីគ្រឿងញៀន នៅតាមមូលដ្ឋាន។ សម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា «សមត្ថកិច្ច មន្ត្រី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ មិនអាចធ្វើបានទេ បើសិនគ្មានការចូលរួមពី ប្រជាពលរដ្ឋតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ទោះបីជាខាងអាជ្ញាធររបស់យើងខិតខំយ៉ាងណាក៏ដោយ»។ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សមត្ថកិច្ច អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន…

លោក ហ៊ុន ម៉ានី៖ សម្ដេចតេជោហ៊ុនសែន គឺជាគ្រូនិងជាថ្នាក់ដឹកនាំគំរូមួយរូប សម្រាប់យុវជន ជំនាន់ក្រោយ

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជា ដែលរៀបចំដោយអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិង មានការចូលរួមពីសិស្ស-និស្សិត ចំនួន ២៦៧០ នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួន ១.២៧០នាក់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាឪពុក ជាគ្រូ និងថ្នាក់ដឹកនាំគំរូមួយរូប ដោយសារតែសម្ដេចកើតមក មិនមែនជានាយកដ្ឋមន្ត្រីទេ ហើយក៏មិនមែនជាកូន អ្នកមានស្ដុកស្ដម្ភនោះដែរ គឺជាកូនអ្នកក្រីក្រជនបទ ដូចយើងទាំងអស់គ្នា ប៉ុន្តែឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូ និងលះបង់គ្រប់កាលៈទេសៈ ដែលកម្ពុជាបានឆ្លងកាត់ទើបអាចសម្រេចបាន ហើយទទួលបានជោគជ័យ ដូចពេលនេះ។ តាមលោក ហ៊ុន ម៉ានី បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ…