អាល្លឺម៉ង់សន្យាផ្តល់ហិរញ្ញប្បទាន ឥតសំណងជិត៤០លានដុល្លារ ដល់កម្ពុជា សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០១៨

FN ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ៣៦.៨លានអឺរ៉ូ (ប្រហែលជិត៤០លានដុល្លារ) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ ២០១៨ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ការសន្យាផ្តល់ជំនួយរបស់ រដ្ឋាភិបាលអាល្លឺម៉ង់នេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាលទ្ធផលភាគីទាំង២ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍លើវិស័យអាទិភាពចំនួន៣ គឺ វិស័យសុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យអភិបាលកិច្ច ដែលជាវិស័យអាទិភាពដូចមានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ឆ្នាំ ២០១៧-២០១៨ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៦.៨លានអឺរ៉ូ ក្នុងនោះ១៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និង ២០.៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស»។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការសន្យាផ្តល់ជំនួយរបស់អាល្លឺម៉ង់នេះ សម្រាប់យកមកអនុវត្តគម្រោង និងកម្មវិធីរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អឺរ៉ុប សម្រាប់ប្រទេសកម្ពុជា។ ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលហិរញ្ញប្បទានដែលអាល្លឺម៉ង់បានផ្តល់ឱ្យកម្ពុជាតាមរយៈ គម្រោងថ្នាក់តំបន់…

រដ្ឋាភិបាលចិន បង្ហាញជំនឿចិត្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងឈានទៅរកអនាគតដ៏ត្រចះត្រចង់

FN ៖ រដ្ឋាភិបាលចិន ដែលបានចាប់ផ្តើមធ្វើការជិតស្និទ្ធ ជាមួយនាយករដ្ឋមន្រ្តី​ នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៧មកនោះ បានបង្ហាញជំនឿចិត្តមុតមាំថា កម្ពុជានឹងឈានទៅរកអនាគតមួយដ៏ត្រចេះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជំនឿចិត្តមុតមាំរបស់ចិន ចំពោះការអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនេះ ត្រូវបានរំលេចឡើងដោយលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តាមរយៈសុន្ទរកថា បើកសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវក្រោមកម្ចីថវិកាពីរដ្ឋាភិបាលចិន លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ស្យុង ព័រ បានថ្លែងថា លោករីករាយយ៉ាងខ្លាំង ដែលបានឃើញប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ហើយសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងខ្លាំង។ បើតាមលោក ស្យុង ព័រ ព្រោះតែការរក្សាបាននូវស្ថេរភាពនយោបាយនេះ មានសហគ្រាសបរទេស រួមទាំងចិនផងដែរ បាននិងកំពុងដាក់ទុនវិនិយោគនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា…

រដ្ឋាភិបាលកម្ពុជា នឹងស្នើទៅអង្គការយូណេស្កូ សុំដាក់ទីក្រុងចំនួន៣ ជាទីក្រុងបេតិកភណ្ឌពិភពលោក នៅខែមិថុនា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បានរៀបចំសំណុំបែបបទ និងឯកសារពាក់ព័ន្ធរួចហើយ ដើម្បីស្នើទៅអង្គការយូណេស្កូ សុំដាក់ក្រុងបាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត បញ្ចូលជាទីក្រុងបេតិកភណ្ឌពិភពលោកទី២ បន្ទាប់ពីក្រុងសៀមរាប។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណកម្មការអន្រក្រសួងដើម្បីរៀបចំសន្នុិសិទ លោកទិត ចន្ថា រដ្ឋលេខាការធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) និងសន្និសិទ្ធអន្តរជាតិស្តីពីទេសចរណ៍និងទីក្រុងបិតិកភណ្ឌ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលនិឹងមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ក្នុងក្របខណ្ឌ ACD ដែលមានជាង៣០ប្រទេស។ លោក ទិត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌វិចិត្ររសិល្បបានឯកភាពគ្នា​រើសយកក្រុង​បាត់ដំបង ក្រុងក្រចេះ និងក្រុងកំពត…