លោក ហ៊ុន ម៉ាណែត ជាមនុស្សចាស់ទុំ ចក្ខុវិស័យវែងឆ្ងាយ ដូចឪពុក

FN ៖ រដ្ឋាភិបាលចិន បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះអ្នកបន្តវេណរបស់កម្ពុជា ហើយបានចាត់ទុកលោកបណ្ឌិត ហ៊ុន មា៉ណែត ជាអ្នកបន្តវេណមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយ ដូចនឹងសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២នេះ។ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ Fresh News ថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក វ៉ាង យី បានគូសបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលចិន បន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

​FN ៖ នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភ្នំពេញ។ ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណជាង១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជូនសម្តេច។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នករៀនសូត្រមួយជីវិត ដរាបណានៅមានជីវិត គឺសម្តេចរៀនជារៀងរហូត។ * សម្តេចតេជោ ហ៊ុន សែន កោតសរសើរកូនៗ ដែលតែងតែស្តាប់ដំបូន្មានរបស់សម្តេច…

សេក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

(១) ដរាបណាខ្ញុំនៅមានដង្ហើម ដរាបនោះខ្ញុំនៅតែបន្តការសិក្សា ជាដំបូង អនុញ្ញាតឱ្យខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាន សម្រេចផ្តល់ដល់រូមខ្ញុំនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភា ជាពិសេស ក្រសួងអប់រំ ដែលបានវាយតម្លៃចំពោះស្នាដៃរបស់ខ្ញុំ ហើយសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សម្រាប់រូបខ្ញុំ។ ខ្ញុំសូមអរគុណ ចំពោះសុន្ទរកថាបូកសរុបរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានឡើងថ្លែងអម្បាញ់​មិញនេះ ហើយខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងការវាយតម្លៃទាំងប្រាំចំណុច ពាក់ព័ន្ធជាមួយនឹងចរិតលក្ខណរបស់ខ្ញុំ នោះគឺខ្ញុំបានក្លាយទៅជាអ្នកដែលរៀនសូត្រពេញមួយជីវិត មិនមែនបញ្ចប់ត្រឹមថ្ងៃនេះទេ។ ខ្ញុំនៅតែជឿជាក់ខ្លួនឯងថា ដរាបណាខ្ញុំនៅមានដង្ហើម ដរាបនោះខ្ញុំនៅតែបន្តការសិក្សា។ ខ្ញុំសូមអរគុណ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបាន ផ្តល់នូវការវាយតម្លៃខ្ពស់សម្រាប់រូបខ្ញុំ ហើយចាប់ផ្តើមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះហើយ ដែលខ្ញុំ​មានមូលដ្ឋានដើម្បីស្វែងរកឱកាសក្រោយឧត្តមសិក្សា គឺថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ រូបភាពនោះជារូបភាពខ្ញុំធ្វើសារណាបញ្ចប់បរិញ្ញាបត្រនៅទីនេះ ដើម្បីមានមូលដ្ឋានឆ្ពោះទៅរកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ ពិតមែនហើយ មកដល់ពេលនេះ យោងទៅលើការបោះផ្សាយនូវសៀវភៅនេះ ខ្ញុំបានទទួលសញ្ញាបត្រកិត្តិ​យស​ប្រហែលជាមិនតិចជាងដប់នោះទេ ក្នុងហ្នឹងសញ្ញាបត្រកិត្តយសនៅក្នុងប្រទេសមានពីរ និងសញ្ញាបត្រដែល(បាន)មកពីក្រៅប្រទេសក៏មានច្រើន។ យើងអាចបូកសរុបនៅពេលក្រោយ។ ថ្ងៃនេះ ខ្ញុំក្លាយទៅជាឥស្សរជនខ្មែរដំបូងដែលបានទទួលនូវសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ(ភូមិន្ទ)ភ្នំពេញនៅក្នុងដំណាក់កាលថ្មី ប៉ុន្តែយោងទៅលើឯកសារនេះ បានបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គក៏ធ្លាប់បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ(ភូមិន្ទភ្នំពេញ)នេះ…