FN ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿង និងការចម្លងមេរោគអេដស៍។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺអេដស៍ និងកូវីដ១៩ មិនទាន់បញ្ចប់ទេ សូមរួមគ្នាការពារវា។
- សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួ មគ្នារក្សាសុខសន្តិភាព ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍន៍។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមបានបំផ្លាញកម្ពុជា តែពលរដ្ឋកម្ពុជា បានប្រឹងប្រែងរួមគ្នាបន្លត់នូវភ្លើងសង្គ្រាមនេះ។
- សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ប្រជាពលរដ្ឋរួមគ្នាកម្ចាត់នូវភាពក្រីក្រ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាសាធារណៈថា កាលពីយប់មិញនេះ មិនមានដ្រូនហោះចូលដីខ្មែរនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកលេង Facebook កុំបង្ហោះព័ត៌មានដោយគ្មានការអនុញ្ញាតពាក់ព័ន្ធសន្តិសុខជាតិ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្តងទៀត ផ្អាកការប្រើប្រាស់ Facebook ដោយងាកមកប្រើប្រាស់ Telegram ជំនួសវិញ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់កម្មករ និយោជិតថា បើរោងចក្របិទ គឺកម្មករ កម្មការិនី គឺជាអ្នកជួបការលំបាកមុនគេ ព្រោះអត់ការងារធ្វើ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើរកាត់ភក់មិនមែនជាបញ្ហាសម្រាប់សម្តេចនោះឡើយ សម្តេចធ្លាប់ដើរកាត់ដល់ទៅចម្ការមីន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីក្មេងមកសម្តេចមិនដែលដេកឆ្អែតនោះឡើយ។
- សម្តេ ចតេជោ ហ៊ុន សែន អំពាវនាវកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយហាមការផឹកស្រា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ត្រីជាមន្ត្រីរាជការ និងជាប់កិច្ចសន្យា ទទួលបានការឧបត្ថម្ភថវិកា ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសណែនាំឱ្យកម្មករ កម្មការិនី ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដោយមិនគិតប្រាក់។