កម្ពុជា ស្នើដល់ភាគីកូរ៉េខាងត្បូង ចំនួន៧ចំណុច ដើម្បីជួយសម្រួលដល់ការងាររបស់ពលករខ្មែរ

FN ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង នៅព្រឹកមិញនេះបានដាក់ស្នើ ៧ចំណុចដល់ភាគីកូរ៉េខាងត្បូង ដើម្បីធ្វើយ៉ាងណា ជួយសម្រួលជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ឱ្យទទួលបាននូវការធានារ៉ាប់រងសុខុមាលភាពសង្គម កាន់តែប្រសើរថែមទៀត។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃចន្ទនេះ។ សំណើរបស់លោករដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានធ្វើឡើងខណៈដែលលោក និងគណៈប្រតិភូខ្មែរបានជួបពិភាក្សាការងារជាមួយ លោក Shim Khuong-Woo ប្រធានអង្គភាពសុខមាលភាព និងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។ លោក ហេង សួរ បានឱ្យដឹងថា សំណើទាំង៧ចំណុច ដែលភាគីកម្ពុជាស្នើសុំទៅកូរ៉េខាងត្បូងនេះរួមមាន៖ ១៖ ជួយធ្វើការអប់រំ ផ្សព្វផ្សាយអំពីការធានារ៉ាប់រង និងការផ្តល់អត្តប្រយោជន៍ផ្សេងៗពីរបបនេះ​ ដល់ពលករកម្ពុជាឱ្យបានគ្រប់ៗគ្នា ២៖ ជួយបង្កើនការអបរំផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ហានិភ័យការងារផ្សេងៗ ដែលនឹងអាចកើតជាយថាហេតុ ហើយមានផលប៉ះពាល់ដល់ពលករកម្ពុជា ៣៖…

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៥ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ស្លាប់ពលរដ្ឋ៥៤នាក់ និង២២៦នាក់របួសធ្ងន់ស្រាល!

FN ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន៥៤នាក់បានស្លាប់ ខណៈ២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃនេះ។ របាយការណ៍ដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ កើតឡើងចំនួន១២១លើក ខូចខាតម៉ូតូ១៤៤គ្រឿង រថយន្តតូច៤៤គ្រឿង រថយន្តធំ៨គ្រឿង និងយានផ្សេងៗ៥គ្រឿង ហើយមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្បឿនលឿន បើកបរស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេក។ ចំណែកខេត្តដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តបាត់ដំបង១២លើក ស្លាប់១២នាក់ របួស១៧នាក់, ខេត្តកំពង់ធំ ៩លើក ស្លាប់៧នាក់ របួស២៦នាក់, ភ្នំពេញ ៧លើកស្លាប់៥នាក់ របួស១០នាក់, ស្វាយរៀង១០លើក ស្លាប់៤នាក់ របួស២៣នាក់, ក្រចេះ៩លើក ស្លាប់៣នាក់ របួស១៣នាក់, ខេត្តព្រះវិហារ៧លើក ស្លាប់៣នាក់…

កម្ពុជា-កូរ៉េខាងត្បូង បង្កើតមណ្ឌលស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េ

FN ៖ កម្ពុជា និងកូរ៉េខាងត្បូង បានបើកសម្ពោធដាក់ឱ្យដំណើរការ នូវមណ្ឌលស្នាក់នៅបណ្តោះអាសន្នថ្មីមួយ ស្ថិតនៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ កាលពីល្ងាចម្សិលមិញ។ មណ្ឌលនេះ គឺជាកន្លែងបណ្តោះអាសន្នសម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីសម្ពោធផ្ទះស្នាក់នៅបណ្តោះអាសន្ន នៅថ្ងៃទី១៧ មេសា បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង ដោយមានការចូលរួមពី លោក គីម វ៉ន អភិបាលរងខេត្តខ្យង់​គីដូរបស់កូរ៉េ, លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស, លោក គឹម ហេសរ ប្រធានអង្គការអភិវឌ្ឍន៍ធនធានមនុស្សក្រុងគឹមហេរ និងសមត្ថកិច្ចទទួលបន្ទុកពលករបរទេសប្រចាំទីក្រុង អឺចុងប៊ូ ព្រមទាំងមានពលករកម្ពុជាជាច្រើននាក់ទៀត។ តាមរបាយការណ៍របស់ លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស បានឱ្យដឹងថា ការរៀបចំឱ្យមានផ្ទះស្នាក់​នៅ​បណ្តោះអាសន្នសម្រាប់ពលករកម្ពុជានេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ពលករកម្ពុជា ដែលបានផ្លាស់ប្តូរកន្លែង​ការងារពីកន្លែងផ្សេងមកកាន់ទីនេះ អាចស្នាក់នៅដើម្បីស្វែងរកការងារធ្វើបន្តទៀត។ ផ្ទះស្នាក់នៅនេះ មានបន្ទប់គេង…