រោងចក្រចម្រាញ់ប្រេងកាត តម្លៃជាង៦០០លានដុល្លារ និងមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ នឹងបើកការដ្ឋានសាងសង់នៅព្រឹកស្អែក លើទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ

FN ៖ រោងចក្រចម្រាញ់ប្រេងកាត ដែលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់ ក្នុងដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ និងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីបញ្ចុះបឋមសិលា បើកការដ្ឋាសាងសង់រោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ បានឲ្យដឹងថា ការងារសាងសង់រោងចក្រចម្រាញ់ប្រេងកាត់ធំមួយនេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនចិន ដើម្បីអនុវត្ត គឺមានឈ្មោះថា «SINO GREAT WALL INTERNATIONAL ENGINEERING Co,.Ltd។ ក្រោយក្រុមហ៊ុនផលិតបានថាមពល មិនត្រឹមតែផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែនឹងត្រូវលក់ផ្គត់ផ្គង់ សម្រាប់ទីផ្សារអន្តរជាតិទៀតផង ដែលផលិតផលចេញពីរោងចក្រនេះ មានប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស។ របាយការណ៍របស់ក្រសួងរ៉ែ បានបង្ហាញទៀតថា ដំណើរការសាងសង់រោងចក្រក្នុងដំណាក់កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២…

មន្រ្តីជាន់ខ្ពស់សុខាភិបាល៖ សកម្មភាពជួយអ្នកជំងឺឈាមក្រកក របស់សមាគមហេម៉ូហ្វីលាកម្ពុជា បានសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាល

FN ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមាគមហេម៉ូហ្វីលាកម្ពុជា បានរីកដុះដាល និងមានសកម្មភាពល្អជាច្រើន ក្នុងការជួយដល់កុមារកម្ពុជា។ លោកបន្តថា សកម្មភាពជួយអ្នកជំងឺហេម៉ូហ្វីលា (ជំងឺឈាមក្រកក) នេះ គឺជាការសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាលកម្ពុជា។ លោក ធា គ្រុយ បានលើកឡើងខណៈលោក បានចូលរួមនៅក្នុងសិក្ខាសាលាបណ្តាញ​អង្គការជំងឺហេម៉ូហ្វីលា​ក្នុងតំបន់អាស៊ាន ដែលបានរៀបចំធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី Salom Mexkhuka លោក Deon York លោក Brian O Mahony លោក Filipe Mariano និងលោកស្រី​ Marie Ann Fernandez ព្រមទាំងគណៈប្រតិភូ មកពីសមាគមហេម៉ូហ្វីលា ពីបណ្តា…

ក្រសួងមហាផ្ទៃ ប្រកាសឲ្យគណបក្សដែលចុះបញ្ជីរួច រួសរាន់ទៅបំពេញលក្ខខណ្ឌបន្ថែម ដើម្បីការពារសុពលភាពបក្ស ឲ្យស្របតាមវិសោធនកម្មច្បាប់ថ្មី

FN ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីរួចរាល់ហើយនោះ ត្រូវប្រញាប់រួសរាន់បំពេញបែបបទ និងលក្ខខណ្ឌបន្ថែមជាកំហិត ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របច្បាប់ ដូចមានចែងក្នុងមាត្រា១៩ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ។ ក្នុងសេចក្ដីជូនដំណឹង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សនយោបាយទាំងឡាយ ដែលបានបង្កើតរួចហើយនោះ ត្រូវទៅបំពេញបែបបទ និងលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៩ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ជាកំណត់។ អាណាព្យាបាលរបស់គណបក្សនយោបាយនៅកម្ពុជាមួយនេះ បានបន្តថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយនោះ ត្រូវបំពេញបែបបទឲ្យស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២៦ថ្មី ត្រង់កថាខណ្ឌទី១ នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយដដែល ដោយភ្ជាប់ទៅជាមួយជីវប្រវត្តិសង្ខេបរបស់ថ្នាក់ដឹកនាំម្នាក់ៗ ចំនួន១ច្បាប់ ដោយមានបិទរូបថតទំហំ ៤គុណ៦ និងបញ្ជីឈ្មោះថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធគណបក្ស។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៥ ខែមិថុនា…