CPPថា តើបក្សនយោបាយខ្លះ ហ៊ានប្រឆាំង នឹងលទ្ឋផលឆ្នោតទៀតទេ ក្រោយគជបកែទំរង់

DAP ៖ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ឆ្លើយតបថា  ចាប់តាំងពីគជបអនុវត្តន៍ការងារ ក្រោយការកែទំរង់មក លោកមិនទាន់ឃើញ បក្សនយោបាយមួយណាមានវិវាទ ខ្លាំងក្លាជាមួយគជបថ្មីឡើយ។  លោកបញ្ជាក់ថា តើបក្សនយោបាយខ្លះ ហ៊ានប្រឆាំងនឹងលទ្ឋផលឆ្នោតទៀតទេ ក្រោយកែទំរង់ និងសកម្មភាពល្អប្រសើររបស់គជប។   លោកបន្ថែមថា” រាល់ពេលបោះឆ្នោត មានអ្នកអង្កេតការណ៍ ហើយបក្សនយោបាយមួយៗ ក៏មានអ្នកឃ្លាំមើលដែរ  ហើយសកម្មភាព គជបកន្លងមក ក៏ជួយបក្សនយោបាយ ហើយបក្សនយោបាយ ក៏មិនដែលជំទាស់នឹងគជបដែរ”៕

លោក វង សូត៖ គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ

FN ៖ លោក វង សូត រដ្ឋុមន្រ្តី ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោក វង សូត ក៏បានជំរុញឲ្យមន្រ្តីទាំងអស់ នៅមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពង្រឹងការងាររបស់ខ្លួន ដើម្បីសន្តិភាពរបស់ប្រជាពលរដ្ឋ។ ការ​ថ្លែងបែបនេះខណៈលោក វង សូត បានចូលរួមក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ និងទិសដៅអនុវត្តបន្ត ជាមួយសមាជិក សមាជិកា និងក្រុមការងារនៅតាមមូលដ្ឋាន ជាង៦០០នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ លោកបានបន្ថែមឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោល នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិ និងប្រជាជន ជាពិសេសការពង្រីក សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំធ្វើឲ្យប្រជាជនរស់នៅ…

គ.ជ.ប ចំណាយលុយជាង ២លានដុល្លារ ដើម្បីបោះពុម្ពសន្លឹកឆ្នោតជាង ៩លានសន្លឹក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ​ថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ដើម្បីបោះពុម្ពសន្លឹកឆ្នោតជាង ៩លានសន្លឹក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤នេះ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួន ៩,៤២៦,៦០០សន្លឹក (រាប់ទាំងសន្លឹកឆ្នោតបម្រុង) ហើយចំនួនសន្លឹកឆ្នោតត្រូវចំណាយទឹកប្រាក់បោះពុម្ពជាង ២លានដុល្លារ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងដែរថា អ្នកបោះឆ្នោតមានចំនួនសរុប ៧,៨៦៥,០៣៣នាក់។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលគឺនៅសល់តែ៣៧ថ្ងៃទៀតប៉ុណ្ណោះ។ មានបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៩ពាន់រូប មកពីគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង លើឃុំ-សង្កាត់ សរុប១,៦៤៦ឃុំ-សង្កាត់៕