សម្តេចតេជោ ហ៊ុន សែន៖ បើការបោះឆ្នោត២០១៧-២០១៨ គណបក្សប្រឆាំងនៅតែបង្កសកម្មភាពចលាចល សមត្ថកិច្ចនឹងចេញបង្រ្កាបភ្លាម

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗថា បើគណបក្សប្រឆាំង នៅតែបន្តសកម្មភាពមិនចូលរួម បង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុន និងក្រោយ ការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សសង្រ្គោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងខ្លាំងៗបែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីប្រារព្ធ ពិធី សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «អ្នកទាំងអស់គ្នា ត្រូវបើកភ្នែកធំៗថា ស្ពានដែលឆ្លងកាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការ ដឹកនាំរបស់តេជោសែននេះឯង ផ្លូវថ្នល់ ប្រឡាយទឹក ទោះបីវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ…

CDC៖ ត្រឹមខែមីនា ឆ្នាំ២០១៧ ទុនវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទឹកប្រាក់៤.៥ប៊ីលានដុល្លារ ក្នុងនោះវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣០០លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១៧ ទំហំទឹកប្រាក់វិនិយោគរបស់កូរ៉េនៅកម្ពុជាមានចំនួន ៤.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន ៣០០លានដុល្លារអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សិក្ខាសាលាមួយ ស្តីពី ការជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺ រ៉ូយាល់។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកប្រមាណ ២៦.៣% នៃផលិតផលសរុបក្នុងស្រុក និងបានស្រូបយកកម្លាំងពលកម្ម ៤៥.៣% នៃកម្លាំងពលកម្មសរុប។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាព ដោយបានដាក់ចេញនូវគោលនយោបាយគាំទ្រមួយចំនួន ដូចជា គោលនយោបាយមិនយកពន្ធលើ​ដីកសិកម្ម គោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ការលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមចំពោះជី និងគ្រឿងចក្រកសិកម្ម…

កម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍វិស័យកសិកម្ម និងចំណីអាហារទ្រង់ទ្រាយធំនៅខែវិច្ឆិកា

FN ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជាគ្រោងរៀបចំ ពិព័រណ៍វិស័យកសិកម្ម និងចំណីអាហារធំជាងគេ នៅកម្ពុជា នៅឯសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ។ ពិធីនេះនឹងត្រូវធ្វើឡើងក្នុងបំណងលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាផលិតផលកសិកម្មរួមជាមួយមុខម្ហូបខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងធ្វើរួមគ្នាចំនួន៤ ដែលរួមមានវេទិកាស្រូវអង្ករកម្ពុជា ការប្រកួតធ្វើម្ហូបរបស់ជនជាតិខ្មែរ ការតាំងពិព័រណ៍វិស័យកសិកម្មកម្ពុជា និងការតាំងពិព័រណ៍វិស័យបសុសត្វកម្ពុជាប្រចាំឆ្នាំ២០១៧នេះផងដែរ។ វេទិកាស្រូវអង្ករលើកទី៦ ដែលនិងរៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការជឿជាក់យ៉ាងពេញលេញ ដើម្បីគូសបញ្ជាក់ពីសមិទ្ធិផលនៅក្នុងវិស័យស្រូវអង្ករ ដែលសម្រេចបានដោយសហពន្ធ័ផ្ទាល់និងដៃគូរពាក់ព័ន្ធ។ បើតាមលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកាស្រូវអង្ករកម្ពុជា គឺជាគុណវុធសមាជិក ក្នុងការចែករំលែកបទពិសោធន៍និងទទួលព័ត៌មានថ្មីពាក់ពន្ធ័តម្រូវការទីផ្សារ ក៏ដូចជាអ្នកប្រើប្រាស់។ បើតាមលោក លូ ម៉េង ប្រធានវេទិការដ្ឋានភិបាលផ្នែកឯកជនលើវិស័យទេសចរណ៍ បានប្រកាសថា ការប្រកួតប្រជែងធ្វើម្ហូប និងផ្តល់នូវឱកាស ដើម្បីស្តាររូបមន្តអស្ចារ្យ ដែលធ្លាប់បានប្រើប្រាស់ ពិសេសគឺម្ហូបខ្មែរដែលមានប្រវត្តិសម្បូរណ៍បែប និងមានរសជាតិដោយឡែករបស់ខ្លួនផ្ទាល់។ សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ នឹងបង្ហាញពីសុខភាពសត្វ និងសេវា Veterinary ចំណី ការបន្ថែមចំណី ម៉ាស៊ីនកិនចំណីត្រី…