គ.ជ.ប នឹងចាត់ការលើម្ចាស់ Facebook ដែលផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ រឿងសន្លឹកឆ្នោតអត់បានការ, អ្នកប្រព្រឹត្តអាចត្រូវពិន័យពី ៥លាន ទៅ២០លានរៀល
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងសុំកិច្ចសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើម្ចាស់គណនី Facebook ទាំងឡាយណា ដែលមានចេតនាផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ ឲ្យយល់ច្រឡំរឿងសន្លឹកឆ្នោតអត់បានការ និងសកម្មភាពផ្សេងៗទៀត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានគណនី Facebook មួយ បានបង្ហោះផ្សាយអំពីចំណុចត្រូវយល់ដឹង ពេលបោះឆ្នោត ២៨ កក្កដា ២០១៣ ដោយបានបង្ហាញពីសន្លឹកឆ្នោតអត់បានការ ក្នុងនោះមាន សញ្ញា Tick សញ្ញាខ្វែង សញ្ញាដក សញ្ញាបូក និងរូបស្ទិកឃ័រក្នុងប្រអប់ ព្រមទាំងសញ្ញាធិចក្រៅប្រអប់ជាដើម។ អ្វីដែលជាការចាប់អារម្មណ៍នោះ មានពលរដ្ឋម្នាក់បាន Comment សួរថា «ពេលចុះមូលដ្ឋានណែនាំឲ្យគាត់គូស Tick តែមហាជនគូសរូបបេះដូង អាហ្នឹងម៉េចវិញបង?» និងសរសេរបន្តថា «ហើយគាត់និយាយថា មកពីចិត្តស្រឡាញ់»។ បញ្ហាទាំងនេះ ត្រូវបានលោក ហង្ស ពុទ្ធា…