២០ឧសភា ជាថ្ងៃបើកទំព័រដំបូង ក្នុងការឃោសនា រកសំឡេងឆ្នោត

DAP ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) កំណត់ឲ្យគណបក្សនយោបាយទាំង១២ ដែលបានដាក់បេក្ខភាពរបស់ខ្លួន ក្នុងការឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើការឃោសនារកសំឡេងឆ្នោត ហើយក៏ជាថ្ងៃដំបូង ដែលមានការហែក្បួន។ ក្នុងរយៈពេល១៤ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតនេះ គឺគ.ជ.បបានអនុញ្ញាតឲ្យហែក្បួនតែ២ថ្ងៃប៉ុណ្ណោះ ថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់។ មុនមួយថ្ងៃនៃការហែក្បួននេះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបតំណាងគណបក្សនយោបាយទាំង១២ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការឃោសនា ក្រោយពីសាលារាជធានី បានហាមឃាត់មិនឲ្យឃោសនា នៅតាមផ្លូវសំខាន់ៗ ក្នុងរាជធានី។ ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានឯកភាពលើវិថីសំខាន់ ដែលមានការហាមឃាត់នោះ ប៉ុន្តែបក្សនយោបាយ ត្រូវដាក់លិខិតស្នើសុំ ទៅសាលារាជធានីជាមុន។ ក្នុងថ្ងៃជាមួយគ្នានេះដែរ គ.ជ.ប ក៏បានប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ហើយក៏បានចេញសេចក្ដីណែនាំ ដល់បក្សទាំង១២ អំពីការឃោសនាបោះឆ្នោតដែរ។ ក្នុងនោះ ការហែរក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង  ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជនឈរឆ្មោះបោះឆ្នោត។ សម្រាប់គណបក្សនយោបាយវិញ…

ថ្ងៃផ្តើមយុទ្ធនាការរកសំឡេងឆ្នោត សម្តេចតេជោ ហ៊ុន សែន៖ «គណបក្សប្រជាជនកម្ពុជា មានសមត្ថភាពទាំងការរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន»

FN ៖ នៅថ្ងៃផ្តើមយុទ្ធនាការរកសំឡេងឆ្នោតនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានទាំងសមត្ថភាពក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងអភិវឌ្ឍន៍ឲ្យរីកចម្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថែមទៀតថា «គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ ជាគណបក្សដែលពូកែខាងធ្វើ ពូកែកសាងច្រើនលើសលុបបំផុតដូចដែលឃើញនាពេលបច្ចុប្បន្ន ខុសពីបណ្តាដទៃដែលពូកែតែសន្យាខ្យល់ និងពូកែតែថាប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគនបក្សប្រជាជនកម្ពុជា»៕

ថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានតែគណបក្សពីរប៉ុណ្ណោះ ធ្វើសកម្មភាពទ្រង់ទ្រាយធំ

FN ៖ ពេលកំណត់នៃការធ្វើយុទ្ធនាការ ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ បានឈានមកដល់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២ ដែលបានចុះឈ្មោះប្រកួតប្រជែង គេសង្កេតឃើញមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពទ្រង់ទ្រាយធំ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ មុននឹងបែងចែកកម្លាំងទៅបណ្តាសង្កាត់នានា ដែលចូលរួមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រីឯគណបក្សសង្រ្គោះជាតិ ធ្វើការជួបជុំលើវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅវិថី ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់យុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គណបក្សប្រជាជនកម្ពុជា មិនធ្វើទ្រង់ទ្រាយធំនោះទេ។ ការមិនធ្វើទ្រង់ទ្រាយធំនេះ គឺគោរពទៅច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំណត់ឲ្យការដង្ហែក្បួនឃោសនា ធ្វើឡើងត្រឹមឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែង។ លោក…