គ.ជ.ប បង្ហាញបទបញ្ជា និងនីតិវិធីដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជាង ២ពាន់នាក់

FN ៖ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើបង្ហាញស្ដីពីបទបញ្ជា និងនីតិវិធីមួយចំនួនដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ នៃសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ២,៦៤២នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំដោយសហព័ន្ធនិស្សិតបញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក្រោមប្រធានបទ «កែវភ្នែកយុត្តិធម៌»។ លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលដល់បញ្ញាវ័ន្ត និស្សិតស្ម័គ្រចិត្ត ២,៦៤២នាក់នេះ គឺសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានអញ្ជើញលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត នៃគ.ជ.ប ដើម្បីធ្វើបទបង្ហាញពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតឃុំ-សង្កាត់ និងក្រមសីលធម៌ដល់អ្នកសង្កេតការណ៍ជាតិក្នុងរាជធានីភ្នំពេញ ២,៣៥៤នាក់ ហើយអ្នកសង្កេតការណ៍ជាតិ ២៨៨នាក់ទៀត មកពីខេត្តបន្ទាយមានជ័យ កំពង់ចាម និងស្វាយរៀងជាដើម។ បើតាមលោក សាខុន ប៉ូរិន ដំបូងឡើយសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ជាតិតែ ២,៥០០នាក់ប៉ណ្ណោះ តែក្រោយទទួលពាក្យរួចចំនួនអ្នកសង្កេតការណ៍បានលើសការកំណត់។…

នាយឧត្តមសេនីយ៍ មាស សុភា៖ ការប្រារព្ធទិវា២០ឧសភា គឺ​រលឹកនូវប្រវត្តិសាស្ត្រដែលមានសោកនាដ្ឋកម្មដ៏​ឈឺចាប់ខ្លោចផ្សា​បំផុត

FN ៖ នាយឧត្តមសេនីយ៍ មាស​ សុភា ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តព្រះវិហារ បានលើកឡើងថា ការប្រារព្ធទិវាចងចាំ២០ឧសភា គឺដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ដែលមានសោកនាដ្ឋកម្មដ៏​ឈឺចាប់ខ្លោចផ្សារបំផុត មិនអាចបំភ្លេចបានឡើយនៅទីកន្លែងដ៏​សោកស្តាយ ពើតផ្សានៃការធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃរបស់របបប្រល័យពូជសាសន៍ កម្ពុជា​ប្រជាធិបតេយ្យ មកលើប្រជាជនខ្មែរ នៅលើទឹកដីមាតុភូមិកម្ពុជា។ ការលើកឡើងបែបនេះ ​ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍​អញ្ជើញជាអធិបតីក្នុង មិទ្ទិញ គោរពវិញ្ញាណក្ខ័ន្ត ដែលជាទិវាប្រជាជនកម្ពុជានៅទូ​ទាំងប្រទេសចងចាំ មិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រ និងដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្តប្រជាជនកម្ពុជា រាប់លាននាក់ដែលបានស្លាប់ នៅក្នុងរបបខ្មៅងងឹត៣ឆ្នាំ ៨ខែ ​២០ថ្ងៃ។ ពិធីនេះ ក៏មានការចូលរួមពី ​លោក ស៊ួស យ៉ារ៉ា អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលព្រះវិហារ, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ​ព្រះសង្ឃ សិស្សានុសិស្ស ​ក្រុមកាយរិទ្ធ នៅទូ​ទាំងស្រុករវៀង​។ លោក ឯល សារ៉ូ អភិបាលស្រុករវៀង បានឲ្យដឹងថា បើទោះបីយុវជនជំនាន់ក្រោយកើតមិនទាន់ព្រឹត្តិការណ៍ កាចសាហាវព្រៃផ្សៃនេះ តែក្រោយពីបានសិក្សានូវប្រវត្តិសាស្ត្រជាតិនៅថ្ងៃទី១៧ ខែមេសា…

មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន នៅក្រុងសៀមរាប ក្នុងតម្លៃទឹកប្រាក់ជិត២,៥លានដុល្លារ បានបើកសម្ពោធជាផ្លូវការហើយ!

FN ៖ មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរ-ជប៉ុន (Angkor Japan Friendship International Hospital) ដែលការកសាងក្រោមកិច្ចសហការ រវាងអ្នកឧកញ៉ា សៀង ណាំ ជាមួយដៃគូរអ្នកវិនិយោគជប៉ុន បានសម្រេចវិនិយោគ ក្នុងតម្លៃទឹកប្រាក់ជិត ២,៥លានដុល្លារអាមេរិក ដោយមានការបំពាក់សម្ភារៈ បរិក្ខា បច្ចេកទេសតាមលក្ខណៈស្ដង់ដារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការបម្រើ សេវាសុខភាព ជូនប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជា ប្រជាជនកម្ពុជាទូទៅ គឺត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ពិធីបើកសម្ពោធនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី, លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោកទីប្រឹក្សាតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងភាគីដៃគូរពាក់ព័ន្ធជប៉ុននិងថៃ ផងដែរ។ និងមានវត្តមានចូលរួមពីព្រះសង្ឃ មន្ត្រីរាជកា អាជ្ញាធរ សមត្ថកិច្ច លោកយាយ លោកតា លោកគ្រួ អ្នកគ្រួ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជា ៤០០អង្គ/នាក់។ បើយោងតាមរបាយការណ៍ខាងមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរពេទ្យនេះ…