កម្ពុជា ស្នើរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិ បញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការបោះឆ្នោតនៅកម្ពុជា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានស្នើទៅដល់រដ្ឋាភិបាលបរទេស ព្រមទាំងអង្គការអន្តរជាតិនានាជុំវិញពិភពលោក បញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍មកពីបណ្តាប្រទេសនានា ក៏ដូចជាអង្គការអន្តរជាតិលើពិភពលោក គឺជាការផ្តល់នូវទំនឹកចិត្តយ៉ាងមុតមាំទៅលើការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស បានស្នើអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ឲ្យស្វែងរកមូលនិធិដោយខ្លួនឯង។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងការបរទេសបានបញ្ជាក់ថា ដោយយោងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ ខ្លួនបានអញ្ជើញស្ថានបេសកកម្មការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ក្នុងនោះ ក៏មាន «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP)» ផងដែរ ឲ្យបញ្ជូនតំណាងរបស់ខ្លួនមកសង្កេតការណ៍ក្នុងប្រទេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួនចំពោះច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ពាក់ព័ន្ធនានា ដើម្បីធានាឲ្យបានថា ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ ស្ថិតនៅក្នុងដែនកំណត់នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានក្លាយជាប្រទេសនីតិរដ្ឋមួយ ដែលជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសន្តិភាព និងវិបុលភាព។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ក៏បានច្រានចោលនូវការចេញផ្សាយរបស់កាសែត Cambodia Daily…

គ.ជ.ប ប្រចាំខេត្តកំពង់ធំប្រកាសថា ការដង្ហែក្បួនឃោសនារកសម្លេងឆ្នោត របស់គណបក្សសង្គ្រោះជាតិខុសច្បាប់ និងព្រមានចាត់វិធានការតាមច្បាប់​ បើសិនបន្តធ្វើខុសទៀត

FN ៖ គណៈកម្មការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ បានប្រកាសថា គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រី កែ សុវណ្ណរ័ត្ន បានដង្ហែក្បួនឃោសនារកសម្លេងឆ្នោត កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ បានធ្វើឡើងដោយខុសច្បាប់ ដោយសារតែគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងដល់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ឲ្យបានមុន៣ថ្ងៃ តបទៅនឹងការណែនាំ និងច្បាប់របស់ គ.ជ.ប ដែលបានកំណត់។ មន្ត្រី គ.ជ.ប ប្រចាំខេត្តកំពង់ធំ បានព្រមានចាត់វិធានការតាមបទល្មើស និងមាត្រាដែលចែងពីកំហុសចំពោះ គណបក្សសង្គ្រោះជាតិ  ក៏ដូចជាគណបក្សនយោបាយផ្សេងទៀត បើសិនដឹកនាំការដង្ហែក្បួនខុសច្បាប់តាមការណែនាំរបស់ គ.ជ.ប។ លោក ផា ណង អនុប្រធានគណៈកម្មាការរៀបចំការបោះឆ្នោត ប្រចាំខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដោយសារតែគណបក្សសង្គ្រោះជាតិ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតខុសច្បាប់របស់ គ.ជ.ប ព្រមទាំងមាន​ពាក្យបណ្តឹងរបស់តំណាង គណបក្សប្រជាជនកម្ពុជាផងនោះ ទើបនៅរសៀលថ្ងៃនេះ ខាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញតំណាងគណបក្សនយោបាយ មកជួបប្រជុំដើម្បីធ្វើការណែនាំឲ្យគោរពទៅតាមនីតិវិធី និងច្បាប់ គ.ជ.ប ស្តីពីការដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃនេះ។…

ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមអំពីស្តីពីការពង្រឹងវិន័យ និងការទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធគ្រប់ប្រភេទ ក្នុងដំណើរការ បោះឆ្នោតឃុំសង្កាត់ខាងមុខនេះ

FN៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានសម្រេចចេញសេចក្តីណែនាំរួមគ្នា ស្តីពីការពង្រឹងវិន័យ តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់កងកម្លាំង កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ នៅក្នុងសេចក្តីណែនាំរួមនោះមានចំំណុចធំៗចំនួន៥ រួមមាន៖ ទី១៖ ការពង្រឹងវិន័យរបស់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ, ទី២៖ ការពង្រឹងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត, ទី៣៖ ដំណាក់កាលឃោសនាបោះឆ្នោត, ទី៤៖ ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងទី៥៖ ក្រោយការបោះឆ្នោត។