គ.ជ.ប ចេញប្រកាសថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍ មានភាពល្អប្រសើរ, មនុស្ស២នាក់ស្លាប់ក្នុងពេលឃោសនា

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៦ថ្ងៃមកនេះ មានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលម្នាក់ជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តពោធិ៍សាត់ និងម្នាក់ទៀតជាប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង។ លោកបញ្ជាក់ដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ គ.ជ.ប។ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «ខាងខេត្តបាត់ដំបង ក្បូងដង្ហែរបស់គណបក្សប្រជាជនកម្ពុជា បានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាងគណបក្សប្រជាជន លោកក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបេក្ខជនរបស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់បាត់បង់ជីវិត»។ លោកអ្នកនាំពាក្យបន្តថា រយៈពេល៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០១៧)…

សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជា​មួយគត់ ដែលបាន​រំដោះប្រទេស​ពីរបបប្រល័យពូជសាសន៍​ខ្មែរក្រហម នៅឆ្នាំ១៩៧៩

FN ៖ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ បានគូសបញ្ជាក់ថា មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ ដែលបានរំដោះ ប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមប៉ុលពត នៅឆ្នាំ១៩៧៩។ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុង និងបាននាំមកនូវសន្តិភាពពេញលេញ​សម្រាប់កម្ពុជាទាំងមូល។ មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសបោះឆ្នោតជ្រើសតាំងឱ្យដឹកនាំកម្ពុជា រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគោរពស្រឡាញ់ និងបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដែលជាបក្សសន្តិភាព និង អភិវឌ្ឍន៍របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ សូមបញ្ជាក់ថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅក្នុងប្រទេសកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី០៤…

គ.ជ.ប នឹងចាត់ការលើម្ចាស់ Facebook ដែលផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ រឿងសន្លឹកឆ្នោតអត់បានការ, អ្នកប្រព្រឹត្តអាចត្រូវពិន័យពី ៥លាន ទៅ២០លានរៀល

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងសុំកិច្ចសហការជាមួយស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើម្ចាស់គណនី Facebook ទាំងឡាយណា ដែលមានចេតនាផ្សព្វផ្សាយបំភ័ន្តប្រជាពលរដ្ឋ ឲ្យយល់ច្រឡំរឿងសន្លឹកឆ្នោតអត់បានការ និងសកម្មភាពផ្សេងៗទៀត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានគណនី Facebook មួយ បានបង្ហោះផ្សាយអំពីចំណុចត្រូវយល់ដឹង ពេលបោះឆ្នោត ២៨ កក្កដា ២០១៣ ដោយបានបង្ហាញពីសន្លឹកឆ្នោតអត់បានការ ក្នុងនោះមាន សញ្ញា Tick សញ្ញាខ្វែង សញ្ញាដក សញ្ញាបូក និងរូបស្ទិកឃ័រក្នុងប្រអប់ ព្រមទាំងសញ្ញាធិចក្រៅប្រអប់ជាដើម។ អ្វីដែលជាការចាប់អារម្មណ៍នោះ មានពលរដ្ឋម្នាក់បាន Comment សួរថា «ពេលចុះមូលដ្ឋានណែនាំឲ្យគាត់គូស Tick តែមហាជនគូសរូបបេះដូង អាហ្នឹងម៉េចវិញបង?» និងសរសេរបន្តថា «ហើយគាត់និយាយថា មកពីចិត្តស្រឡាញ់»។ បញ្ហាទាំងនេះ ត្រូវបានលោក ហង្ស ពុទ្ធា…