គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតដែលត្រូវទឹកជន់លិច នៅខេត្តមួយចំនួន និងអាចពន្យារពេលបោះឆ្នោត នៅការិយាល័យនោះ បើត្រូវទឹកលិចខ្លាំង

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតពីទឹកជំនន់ នៅខេត្តមួយចំនួន ហើយអាចពន្យារ ១ថ្ងៃ ឬ២ថ្ងៃ បើការិយាល័យនោះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ តែពន្យារពេល សម្រាប់តែការិយាល័យនោះតែប៉ុណ្ណោះ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទឹកជំនន់ជន់លិចមូលដ្ឋាន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នា ពិសេសនៅខេត្តឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ ជាដើម។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើ​មាន​ការិយាល័យបោះឆ្នោត​ណា ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ គ​.​ជ​.​ប នឹង​ចល័ត​ទីតាំង​ការិយាល័យ​បោះឆ្នោតនោះ ទៅ​កន្លែង​ផ្សេង​ដែល​អាច​ដំណើរការ​បោះឆ្នោត​បានជា​ធម្មតា​តែម្តង​។ លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនជាគៀកថ្ងៃបោះឆ្នោតហើយ នៅតែមានបញ្ហាអញ្ចឹង យើងនឹងដូរទីតាំងការិយាល័យនោះ ហើយយើង អាចពន្យារពេលដែរ តែមិនមែនពន្យារថ្ងៃ០៤ នោះទេ ព្រោះថ្ងៃ០៤ ត្រូវតែបោះឆ្នោតនៅទូទាំងប្រទេស បើពន្យារពន្យារ…

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូនត្រូវបានគោរពស្មើភាពគ្នា

FN ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានបង្ហាញសារនៅលើ Facebook ផ្លូវការរបស់សម្តេចថា គណបក្សប្រជាជន ឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា! នៅសល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងឈានមកដល់ ! សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារអំពាវនាវទាំងស្រុងថា៖ «យើងជឿទុកចិត្ត និង បោះឆ្នោតឲ្យតែ “គណបក្សប្រជាជនកម្ពុជា” ១គត់ ! អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា! ដោយសារបងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗត្រូវ ទើប ប្រទេសជាតិយើងមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនឈ្នះ គឺបងប្អូនឈ្នះ! សិទ្ឋិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ គណបក្ស ប្រជនឈ្នះ គឺគ្រប់សាសនាទាំងអស់កាន់តែរីកចម្រើន! មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលយើងជឿទុកចិត្តតាំងពីដើមរហូតមក។ សូមបងប្អូនបោះឆ្នោតអោយបេក្ខជន ក្រុមប្រឹក្សា…

គ.ជ.ប ទទួលបានបណ្ដឹង៥៦ករណី ក្នុងពេលឃោសនាបោះឆ្នោត១០ថ្ងៃ ក្នុងនោះ CPP ប្ដឹង CNRP ច្រើនជាងគេ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៩ ខែឧសភា​ ឆ្នាំ២០១៧ គ.ជ.ប បានទទួលបានពាក្យបណ្ដឹងចំនួន៥៦ករណី នាអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៤ ក្នុងនោះគណបក្ស ប្រជាជនកម្ពុជា បានដាក់ពាក្យប្ដឹងទៅគណបក្សសង្គ្រោះជាតិ ច្រើនជាងគណបក្សសង្គ្រោះជាតិ ប្ដឹងមកគណបក្សប្រជាជនកម្ពុជា។ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា «បណ្ដឹង​ទាំង​៥៦​នេះ ភាគច្រើន​ប្ដឹង​ដោយបេក្ខជនមកពីគណបក្ស​ប្រជាជន​កម្ពុជា ដែលបានប្ដឹងទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អង្គហេតុ​បែប​រិះគន់​គ្នា​ដោយ​សម្តី​ធ្ងន់ៗ និង​ការជេរប្រមាថ បន្ទោសបង្អាប់​គ្នា​ជាដើម»​។​ ​លោកបានបន្ថែមទៀតថា បណ្ដឹង​ខ្លះ​ត្រូវបាន​ដោះស្រាយ​នៅត្រឹម គណៈកម្មការ​ឃុំ​-​សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.សប) ជាបន្តបន្ទាប់ហើយ។​ លោកនៅតែ​អះអាងថា ដំណើការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើ​ច្រើនជាង​ឆ្នាំមុន ត្រង់​ថា គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​តិច ហើយ​ភាគច្រើន​អាច​ដោះស្រាយបាន​តាម​នីតិវិធី​។​ ​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានផ្តល់​រយៈពេល​ត្រឹម​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយឃោសនា​រក​សំឡេងឆ្នោត​…