ក្រសួងការងារ៖ រយៈពេល៨ឆ្នាំ ប.ស.ស ចំណាយ​ថវិកា​ជាង១៥លានដុល្លារ ដល់កម្មករ​ដែលគ្រោះថ្នាក់​ការងារ

FN ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា រយៈពេល៨ឆ្នាំមកនេះ ប.ស.ស បានចំណាយថវិកាជាង១៥លានដុល្លារ ដើម្បីទូទាត់ចំណាយថ្លៃព្យាបាលជនរងគ្រោះ ១៥៥,០៣៤នាក់ ដល់មន្ទីរពេទ្យ និងទូទាត់ថ្លៃឧបត្ថម្ភដល់ជនរងគ្រោះ គ្រួសារជនរងគ្រោះ។ ថវិកាជាង ១៥លានដុល្លារនេះ ត្រូវបានចំណាយទៅលើ៖ ១៖ ថ្លៃដឹកជញ្ជូនជនរងគ្រោះ ២៖ ថ្លៃសង្គ្រោះបន្ទាន់ ៣៖ ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ៤៖ ឧបត្ថម្ភលុយប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ ៥៖ ឧបត្ថម្ភលុយប្រចាំថ្ងៃដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ ៦៖ ឧបត្ថម្ភលុយប្រចាំខែដល់ជនរងគ្រោះបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ៧៖ ផ្តល់ឧបករណ៍ និងសម្ភារៈ ដូចជា៖ ដៃជើង អវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញដល់ជនរងគ្រោះដែលពិការភាព ៨៖ ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា អ៊ុតសក់, សំអាង, ជួសជុលទូរស័ព្ទ, ជាងភ្លើងជាដើម។ ដោយឡែក ចំពោះជនរងគ្រោះ ដែលគ្រោះថ្នាក់ដល់ស្លាប់ ទទួលបាន៖…

ក្រសួងទេសចរណ៍ ដាក់ចេញចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៧ ចាប់ពីថ្ងៃ១មិថុនា

FN ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេក្ដីជូនដំណឹងថា ខ្លួននឹងដាក់ចេញនូវចលនា ប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ តទៅ។ ក្រសួងក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ដែលបម្រើសេវាទេសចរណ៍ ត្រូវមកសុំ និងដាក់ពាក្យចូលរួមប្រឡងប្រណាំងនេះ ជាកាតព្វកិច្ច។ បើតាមក្រសួងទេសចរណ៍ ចលនាប្រឡងប្រណាំងនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួន ប្រកបដោយស្ដង់ដារត្រឹមត្រូវ អភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរលើកកម្ពស់ ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់ សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុខភាព សម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្តិសមនឹងប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។

គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតដែលត្រូវទឹកជន់លិច នៅខេត្តមួយចំនួន និងអាចពន្យារពេលបោះឆ្នោត នៅការិយាល័យនោះ បើត្រូវទឹកលិចខ្លាំង

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតពីទឹកជំនន់ នៅខេត្តមួយចំនួន ហើយអាចពន្យារ ១ថ្ងៃ ឬ២ថ្ងៃ បើការិយាល័យនោះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ តែពន្យារពេល សម្រាប់តែការិយាល័យនោះតែប៉ុណ្ណោះ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទឹកជំនន់ជន់លិចមូលដ្ឋាន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នា ពិសេសនៅខេត្តឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ ជាដើម។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើ​មាន​ការិយាល័យបោះឆ្នោត​ណា ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ គ​.​ជ​.​ប នឹង​ចល័ត​ទីតាំង​ការិយាល័យ​បោះឆ្នោតនោះ ទៅ​កន្លែង​ផ្សេង​ដែល​អាច​ដំណើរការ​បោះឆ្នោត​បានជា​ធម្មតា​តែម្តង​។ លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនជាគៀកថ្ងៃបោះឆ្នោតហើយ នៅតែមានបញ្ហាអញ្ចឹង យើងនឹងដូរទីតាំងការិយាល័យនោះ ហើយយើង អាចពន្យារពេលដែរ តែមិនមែនពន្យារថ្ងៃ០៤ នោះទេ ព្រោះថ្ងៃ០៤ ត្រូវតែបោះឆ្នោតនៅទូទាំងប្រទេស បើពន្យារពន្យារ…