រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ អំពាវនាវដល់ពលរដ្ឋ ដែលមិនធ្លាប់ជក់ កុំចង់ចេះ ចង់សាក ជក់បារី ខណៈនៅកម្ពុជា មនុស្សជាង១ម៉ឺននាក់ ត្រូវបានស្លាប់ក្នុងមួយឆ្នាំៗ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ជក់ សូមកុំចង់ចេះ ចង់សាក ជក់បារី ឲ្យសោះ ព្រោះថ្នាំជក់ ជាកត្តាហានិភ័យ ដែលបង្កជំងឺមិនឆ្លង មហារីកសួត មាត់ ធ្មេញ ដាច់សរសៃរឈាម ពិការភាព និងការស្លាប់ផងដែរ ពិសេស ផ្សែងបារីនេះ នឹងប៉ះពាល់ ដល់សុខភាពអ្នកជុំវិញខ្លួនផងដែរ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោក គ្មានថ្នាំជក់ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ថ្នាំជក់ ជាឧបសគ្គ នៃការអភិវឌ្ឍ» នៅថ្ងៃទី០៧ ខែមិថុនានេះ នាទីស្ដីការក្រសួងសុខាភិបាល។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា​ «ជារៀងរាល់ឆ្នាំ មនុស្សលើពិភពលោក ជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ ហើយការប្រើប្រាស់ថ្នាំជក់ ជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ…

គ.ជ.ប ទទួលបានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងសុំឲ្យដាក់ពិន័យ ៧១បណ្ដឹង ក្រោយចេញលទ្ធផលបឋមនៃការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ គណបក្សនយោបាយធំៗ បានដាក់ពាក្យបណ្តឹងចំនួន ៧១បណ្ដឹង តាមរយៈថ្នាក់ក្រោមជាតិរបស់ខ្លួន ដែលមានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ដែលបានប្ដឹងសុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និងប្ដឹងសុំ​ឱ្យ​ដាក់​ពិ​ន័យ​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ល្មើស។​ បើតាម គ.ជ.ប ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គ.ជ.ប បើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹង​តវ៉ាទៅនឹងលទ្ធផលបឋម និងក្រៅផ្លូវការ​នេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប បានឲ្យដឹងថា បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញមានចំនួន ២៨បណ្ដឹង ក្នុងនោះគណបក្សសង្គ្រោះជាតិ បានប្ដឹងចំនួន ១០បណ្ដឹង និងគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៨​បណ្ដឹង ដែលគណបក្សធំៗទាំងពីរ បានប្ដឹងសុំឲ្យសន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៤៧ការិយាល័យ។ ចំណែកបណ្ដឹងសុំឲ្យដាក់ពិន័យលើអ្នកប្រព្រឹត្តល្មើសនឹងច្បាប់បោះឆ្នោត មានចំនួន ​៤៣​បណ្ដឹង ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៩បណ្ដឹង…

គ.ជ.ប បញ្ជាក់ពីភាពយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋមការបោះឆ្នោត ឃុំ-សង្កាត់ លើទូរទស្សន៍ជាតិ ខណៈ៦១៩ឃុំ/សង្កាត់ បានប្រកាសលទ្ធផលរួចរាល់

FN ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីមូលហេតុយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើទូរទស្សន៍ជាតិកម្ពុជា (ទទក) និង Page Facebook «អ្នកនាំពាក្យ គ.ជ.ប» ខណៈឃុំ-សង្កាត់ ដែលត្រូវបានផ្សាយរយៈពេល២ថ្ងៃមកនេះ ទើបតែបាន ៦១៩ឃុំ-សង្កាត់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។ សេចក្ដីជូនដំណឹងរបស់គ.ជ.ប បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវ ក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារបញ្ហា៣សំខាន់ក្នុងនោះ រួមមាន៖ ១៖ ការបញ្ជូនទិន្នន័យពីឃុំ-សង្កាត់ មកកាន់ គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ ២៖ រូបភាពកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) មានភាពមិនច្បាស់លាស់ ៣៖ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោត ក៏មិនមានភាពបំពេញពេញលេញទៀត។ ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា នៅទីស្ដីការគណៈកម្មាធិការជាតិ…