ក្រោយចាញ់ឥណ្ឌូនេស៊ី ២-០ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជា ឲ្យប្រឹងប្រែងបន្ថែម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលប្រឹង ប្រែងលេងបានយ៉ាងល្អក្នុងជំនួបជំនួយជាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ លើសមរភូមិវាលស្មៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ បើទោះបីលទ្ធផលពេញម៉ោងជាង ៩០នាទី គោព្រៃកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ដោយលទ្ធផល ២ ទល់ ០ ក្តី សម្តេចតេជោ ហ៊ុន សែន បាន លើកទឹកចិត្តកីឡាករកម្ពុជាទាំងអស់ កុំឲ្យតូច និងអស់សង្ឃឹម ហើយត្រូវខិតខំជាបន្តទៀត ដើម្បីជ័យជម្នះនៅពេលក្រោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook ក្រោយពេលការប្រកួតបានបញ្ចប់ថា «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ នៅក្នុងការប្រកួតកីឡាបាល់ទាត់ (Cambodia Vs Indonesia Smart International Friendly Match) ដែលទើបបានបញ្ចប់នៅមុននេះបន្តិច នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលលទ្ឋផលគឺ កម្ពុជា (០) ឥណ្ឌូនេស៊ី (២)»។ សម្តេចបន្តថា «ចាញ់ឈ្នះ…

គ.ជ.ប កែតម្រូវលទ្ធផលឆ្នោតនៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានធ្វើការកែតម្រូវលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ។ យោងតាមលិខិតកែតម្រូវនេះ គ.ជ.ប បានកែតម្រូវសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ពី ២,៥៧៩សំឡេង មក ២,៥៣៨សំឡេង, គណបក្សសង្រ្គោះជាតិ ពី ២,៥៤៨សំឡេង មក ២,៦២២សំឡេង ហើយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពី ១៨៧សំឡេង មក ១៨៤សំឡេង។ គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតតាមបណ្តាឃុំ សង្កាត់ ទាំង ១៦៤៦ឃុំ សង្កាត់ ត្រូវបានផ្សព្វផ្សាយអស់ហើយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី០៧​ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ខណៈលទ្ធផលផ្លូវការនឹងផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕

បែកធ្លាយឯកសារសំខាន់មួយបង្ហាញថា គណបក្សប្រជាជនកម្ពុជា «ទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០១៧» !

FN ៖ ឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អះអាងពីការទទួលបានជោគជ័យដ៏ធំធេង លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀត ពង្រឹងសាមគ្គីភាព ដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន សំដៅឈានឆ្ពោះទៅកាន់ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត​ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះ។ នៅក្នុងលិខិតបែកធ្លាយនោះ គណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីណែនាំ ស្តីពីកិច្ចការជាអទិភាពមួយចំនួនចំពោះមុខ ក្រោយពីទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ផ្នែកលើលទ្ធផលបឋមនៃ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំ ចៅសង្កាត់សរុបចំនួនជាង១១៥០ ស្មើនឹងជាង៧០%លើឃុំសង្កាត់ សរុបទូទាំងប្រទេសចំនួន ១៦៤៦ឃុំសង្កាត់ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនប្រមាណ៦៥១២ អាសនៈ ស្មើនឹងប្រមាណ ៥៦,២៧%…