គ.ជ.ប បង្ហាញពីការដឹកជញ្ជូនសន្លឹកឆ្នោតពីរាជធានី-ខេត្ត មករក្សាទុកនៅទីស្ដីការ និងឃ្លាំងរបស់ខ្លួន

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញកម្មវិធីដឹក​ជញ្ជូនកញ្ចប់​សន្លឹកឆ្នោត (កញ្ចប់ ឃ) ពីរាជធានី-ខេត្តទាំង២៥ យកមករក្សាទុកនៅទីស្ដីការរបស់ខ្លួន និងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ក្នុងលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនសន្លឹកឆ្នោតនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ រួមមាន៖ ១៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដឹកមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កោះកុង មណ្ឌលគិរី រតនគិរី កែប ឧត្តរមានជ័យ និងខេត្តព្រះសីហនុ។ ២៖ នៅថ្ងៃទី១២ ខែមិថុនា ដឹកមកពីខេត្តព្រៃវែង ស្ទឹងត្រែង តាកែវ ប៉ៃលិន ត្បូងឃ្មុំ ព្រះវិហារ ក្រចេះ កំពង់ចាម ស្វាយរៀង និងខេត្តសៀមរាប។ ៣៖ នៅថ្ងៃទី១៣ ខែមិថុនា ដឹកមកពីខេត្តកំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់…

ក្រសួងការពារជាតិ ប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

FN ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងការពាជាតិកម្ពុជា បានរៀបចំប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះ ត្រូវបានធ្វើឡើង នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហានតាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ព​រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ក្រោមកិច្ចសហការជាមួយកងទ័ពវៀតណាម។ ការដួលរលំនៃរបប​នេះ ក៏បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជារហូតដល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧

FN ៖ តាមការស្រាវជ្រាវ និងវាយតម្លៃរបស់ Global Peace Index 2017 បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចំណាត់ថ្នាក់លេខ៨៩ នៅលើពិភពលោក។ យោងតាមស្ថិតិរបស់ Global Peace បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជា ឈរនៅលេខរៀងទី៦ ខណៈប្រទេសសិង្ហបុរីឈរនៅលេខ១ ម៉ាឡេស៊ីលេខ២ ឡាវលេខ៣ ឥណ្ឌូនេស៊ីលេខ៤ វៀតណាមលេខ៥ មីយ៉ាន់ម៉ាលេខ៧ ថៃលេខ៨ ហ្វីលីពិនលេខ៩ និងចិនលេខ១៦។ Global Peace បានបញ្ជាក់ដែរថា នៅ​ឆ្នាំ២០១៧ នេះ កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​បំផុតក្នុងការរក្សានូវសុខសន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ឥណ្ឌូនេស៊ី មាន​ការ​ធ្លាក់​ចុះ​​ខ្លាំង។