គ.ជ.ប បញ្ជាក់ពីភាពយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋមការបោះឆ្នោត ឃុំ-សង្កាត់ លើទូរទស្សន៍ជាតិ ខណៈ៦១៩ឃុំ/សង្កាត់ បានប្រកាសលទ្ធផលរួចរាល់

FN ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីមូលហេតុយឺតយ៉ាវ នៃការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើទូរទស្សន៍ជាតិកម្ពុជា (ទទក) និង Page Facebook «អ្នកនាំពាក្យ គ.ជ.ប» ខណៈឃុំ-សង្កាត់ ដែលត្រូវបានផ្សាយរយៈពេល២ថ្ងៃមកនេះ ទើបតែបាន ៦១៩ឃុំ-សង្កាត់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។ សេចក្ដីជូនដំណឹងរបស់គ.ជ.ប បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានភាពរអាក់រអួល និងយឺតយ៉ាវ ក្នុងការផ្សាយលទ្ធផលបឋមនេះ ដោយសារបញ្ហា៣សំខាន់ក្នុងនោះ រួមមាន៖ ១៖ ការបញ្ជូនទិន្នន័យពីឃុំ-សង្កាត់ មកកាន់ គ.ជ.ប តាម Internet មានភាពរអាក់រអួល និងយឺតយ៉ាវ ២៖ រូបភាពកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ដែលផ្ញើមកពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) មានភាពមិនច្បាស់លាស់ ៣៖ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យរាប់សន្លឹកឆ្នោត ក៏មិនមានភាពបំពេញពេញលេញទៀត។ ការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ តាមទូរទស្សន៍ជាតិកម្ពុជា នៅទីស្ដីការគណៈកម្មាធិការជាតិ…

ពលរដ្ឋអគារប៊ូឌិញ ៣០០គ្រួសារ បានរើសម្ភារៈចេញពីលំនៅដ្ឋានហើយ ក្រោយព្រមព្រៀងលក់ជូនក្រុមហ៊ុន

FN ៖ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ «ស» បានចាប់ផ្តើមរើសម្ភារៈចេញពីលំនៅដ្ឋាន ដែលពួកគេបានរស់នៅ ជាច្រើនឆ្នាំនោះហើយ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយការនឹកស្រណោះអាឡោះអាល័យ ដល់អនុស្សាវរីយ៍ជាច្រើន។ ការរើសម្ភារៈនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមព្រៀងលក់អគាររបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន និងបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បើតាមមន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ បានចាប់ផ្ដើមរុះរើសម្ភារៈ។ នៅពេលរុះរើអស់ហើយ ពលរដ្ឋអាចទៅយកមូលបទានបត្រ (សែក) នៅក្រសួងផ្ទាល់ ហើយអាចទៅបើក នៅធនាគារចំនួន៧ ដែលក្រសួងបានដាក់ប្រាក់នៅទីនោះរួចជាស្រេច។ មន្រ្តីដដែលបានបន្តថា ក្រៅពីទទួលបានសែកប្រាក់ទៅតាមទំហំលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋក៏នឹងទទួលបានថវិកា ១០០ដុល្លារអាមេរិកថែមទៀត ដែលផ្ដល់ដោយក្រុមហ៊ុន Arakawa ព្រមជាមួយអំណោយរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មួយចំនួនទៀត ដូចជា សារ៉ុង ក្រមាជាដើម។ បន្ទាប់ពីរើចេញហើយនោះ នៅថ្ងៃទី១០…

គ.ជ.ប៖ រាល់បណ្ដឹងតវ៉ានឹងលទ្ធផលបោះឆ្នោត ត្រូវធ្វើតាមឋានានុក្រមរបស់ គ.ជ.ប និងតាមនីតិវិធីច្បាប់ បើអនុវត្តខុសច្បាប់ នឹងជាប់ទោសទណ្ឌ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះថា រាល់បណ្ដឹងតវ៉ាជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ ដែលបានចេញនៅយប់មិញនោះ ត្រូវធ្វើតាមនីតិវិធីច្បាប់បោះឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះបើការជំទាស់ខុសទៅនឹងច្បាប់ អាចប្រឈមនឹងការដាក់ទោសទណ្ឌថែមទៀតផង។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ មិនទទួលស្គាល់ ក៏ដូចជាការ Comment រិះគន់ ជំទាស់តវ៉ា មិនទទួលស្គាល់នឹងលទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ លើបណ្ដាញសង្គម Facebook ជាហូរហែ។ បើតាមស្ថាប័នអព្យាក្រឹតមួយនេះ ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនេះ គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹង​តវ៉ាទៅនឹងលទ្ធផល​នេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។ លោកថា…